• 2021-06-15 03:31:12
  • បាល់ទះ

ស្មាត់​កៅ​ ឆ្លើយ​ទៅ​កាន់​សុវណ្ណរាជ​ថា មិន​អី​ទេ​​​​៣​ស្មើ​

  • 2021-06-15 03:31:12
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ស្មាត់​កៅ​ផ្លូវ​ជាតិ​លេខ​៣​បានឆ្លើយ​ទៅ​កាន់​ការ​ខំមិន​សួរ​របស់​ សុវណ្ណរាជ​បាល់ទះ (​អធិរាជប្រអប់​ស្រុក​ខ្មែរ) ​ដែល​ចង់​បបួល​ស្មាត់​កៅ​​៣​ស្មើ​​នោះ​ពេល​នេះ​​ស្មាត់​កៅ​បាន​ឆ្លើយ​ថា មិនអី​ទទួល​បាន​៣​ស្មើ​សង្ឃឹម​​បាន​ជួប​គ្នា​ឆាប់ៗ។ ​

ប្រិយមិត្ត​ពិត​ជា​​បាន​ស្គាល់​ហើយ​ថា ​ស្មាត់​កៅ​ជា​ស្មាត់​ល្អ​មួយ​រូប​​​នៅ​ម្ដុំ​ផ្លូវ​ជាត​លេខ​៣។ យ៉ាង​ណា​ក្នុង​ការ​បបួល​៣​ស្មើ​របស់​ស្មាត់រាជ​ ទំនង​ជា​ចាប់​ឲ្យ​ខាង​រាជ​ស្ទើរ​មិនបាន​ពេញ​សាច់​ឡើយ ព្រោះ​រាជ​គេ​ល្អ​កម្រិត​ខ្ពស់​​ទៅ​ហើយ​។ ក្រោយ​ការ​ឆ្លើយ​ថា​មិនខ្លាច​​របស់​ស្មាត់​កៅ មាន​ប្រិយមិត្ត​បាន​ខំមិន​ឲ្យ​ស្មាត់​កៅ​ថា «​ឲ្យ​ស្ពៃ​ហ៊ាន​៣​ស្មើ​ជា​មួយ​បងរាជ» ពេលនោះ​កៅ​ឆ្លើយ​ថា «សាក​បាន​ដ​ឹង​»។​

​រំលឹក​ថា ស្មាត់​កៅ​គេ​ជា​ស្មាត់​ធម្មតា​លេង​តាម​ភូមិ​ស្រុក​នានា​​ ខណៈ​ដែល​រាជ​ជា​​កីឡាករ​កម្រិត​ខ្ពស់មួយ​រូប​ទទួល​បាន​ការ​បណ្ដុះ​បណ្ដាល​នៅ​ក្លឹប​​អាជីព​គឺ​បញ្ជា​ការដ្ឋាន​អង្គរក្ស៕

អត្ថបទ៖ ស្រី សុវណ្ណដារ៉ា​

មតិយោបល់