• 2021-06-15 00:53:01
  • បាល់ទាត់

Laporte ថា ប្រកួត​ក្រោយ Morata នឹង​ទាត់​ចូល​៣​គ្រាប់ ក្រោយ​រង​ការ​រិះគន់​ពី​អ្នក​គាំទ្រ​ខ្លួន​ឯង

  • 2021-06-15 00:53:01
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

Aymeric Laporte បាន​ចេញ​មក​ការពារ​​មិត្តរួម​ក្រុម​ Alvaro Morata បន្ទាប់​ពី​អេស្ប៉ាញ​បញ្ចប់​ការ​ប្រកួត​​​លទ្ធផល​ស្មើ​គ្នា ០-០ ជាមួយ​ស៊ុយអែត​ក្នុង​ការ​ប្រកួត​ Euro យប់​មិញ។

​Morata បាន​ខកខាន​ឱកាស​ធំ​មួយ​នៅ​វគ្គ​ទី​មួយ និង​ទទួល​បាន​ការ​​ស្រែក​បញ្ឈឺ​ឌឺដង​ពី​សំណាក់​អ្នក​គាំទ្រ​ខ្លួន​ឯង។ ក្រោយ​​ពី​មើល​ឃើញ​ពី​ការ​រិះគន់​មក​​លើ​មិត្តរួម​ក្រុម Laporte និយាយ​ការពារ​និង​ថា​ប្រកួត​ក្រោយ Morata នឹង​ទាត់​ចូល​៣​គ្រាបើ។

Laporte បាន​លើក​ឡើង​ថា ការ​ហួច​ឌឺដង​នេះ​មិនមែន​ជា​អ្វី​ថ្មី​ទេ។ Morata បាន​ខំប្រឹង​ហើយ។ វា​ជា​​ការ​ពិត​​គេ​មិន​ដែល​រក​គ្រាប់​បាន​នៅ​យប់​មិញ ប៉ុន្តែ​ប្រកួត​ក្រោយ​គេ​នឹង​ទាត់​ចូល​៣​គ្រាប់​ ហើយ​​ធ្វើ​ឲ្យ​គ្រប់​គ្នា​ស្ងាត់​មាត់៕

ប្រភព៖ www.afp.com ប្រែ​សម្រួល៖ ហេង សុធារិទ្ធិ

មតិយោបល់