- 2021-06-14 10:55:35
- បាល់ទាត់
ក្ដៅៗ កីឡាករភ្នំពេញក្រោនម្នាក់វិជ្ជមានកូវីដ១៩ហើយ
- 2021-06-14 10:55:35
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
ក្ដៅៗ កីឡាករភ្នំពេញក្រោនម្នាក់វិជ្ជមានកូវីដ១៩ហើយ
ចន្លោះមិនឃើញ
បើតាមអនុគណៈកម្មការស្រាវជ្រាវជំងឺកូវីដ១៩ បានបញ្ជាក់ថាកីឡាករភ្នំពេញក្រោនជនជាតិបរទេសម្នាក់ បានឆ្លងមេរោគកូវីដ១៩ទៅហើយ។
កីឡាករម្នាក់នោះជាជនជាតិអ៊ុយក្រែន មានឈ្មោះថា Valeriy Hryshyn លេងនៅតំណែងខ្សែប្រយុទ្ធ។ កីឡាករវ័យ២៧ឆ្នាំខាងលើនេះទើបតែចូលរួមជាមួយក្លឹបនារដូវកាលនេះទេ ប៉ុន្ដែមានសមត្ថភាពល្អ និងជួយក្លឹបបានច្រើននាការប្រកួតកន្លងមក។ រូបគេ ត្រូវបាន អនុគណៈកម្មការស្រាវជ្រាវជំងឺកូវីដ១៩ បញ្ជាក់ថាមានវិជ្ជមានកូវីដ១៩ទៅហើយ។ ដូច្នេះសម្រាប់អ្នកពាក់ព័ន្ធជាមួយកីឡាករខាងលើ សូមតាមដានសុខភាពផង។