• 2021-06-14 05:12:04
  • ព័ត៌មាន

អបអរ​ Pisey ​កូន​អ្នកព្រៃវែង ​បាន​ជាប់​ជម្រើស​ជាតិ​អាមេរិក ​ចូល​លេង​អូឡាំពិក​នៅ​ជប៉ុន​ហើយ

  • 2021-06-14 05:12:04
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

​ក្រោយ​ពី​ធ្វើ​ការ​ប្រកួត​ជម្រុះ​ជា​ច្រើន​មក ​ពេល​នេះ Jordan Pisey Windle ​បាន​ជាប់​ឈ្មោះ​លេង​ឱ្យ​ក្រុម​ជម្រើស​ជាតិ​អាមេរិក​ផ្នែក​កីឡា​លោត​ទឹក​ហើយ ​សម្រាប់​ចូល​រួម​ការ​ប្រកួត​អូឡាំពិក​២០២១​នៅ​ប្រទេស​ជប៉ុន។

​Jordan Pisey Windle ​ដែល​ជា​កុមារ​កំព្រា​​មាន​ស្រុក​កំណើត​នៅ​ខេត្ត​ព្រៃវែង ​មាន​វាសនា​ទៅ​រស់នៅ​អាមេរិក​តាំង​ពី​អាយុ​២​ខួប។​ រូបគេ​ជា​កីឡាករ​​លោត​ទឹក​ដ៏​ឆ្នើម​នៅ​អាមេរិក ដោយ​កាល​ពី​អាយុ​១២​ឆ្នាំ ​រូបគេ​ប្រកួត​ឈ្នះ​ពាន​រង្វាន់​​ថ្នាក់​ជាតិ​សម្រាប់​វិញ្ញាសា​កីឡា​​លោត​ទឹក​កម្ពស់​​១០ម៉ែត្រ។ ក្នុង​ឆ្នាំ​បន្តបន្ទាប់​មក​ទៀត គាត់​ក៏​បាន​ឈ្នះ​មេដាយ​មាស​សម្រាប់​ការ​ប្រកួត​ថ្នាក់​ជាតិ​នៅ​រដ្ឋ​ Arizona និង​មេដាយ​ប្រាក់ និង​សំរឹទ្ធ​​ សម្រាប់​ការ​ប្រកួត​ថ្នាក់​ជាតិ​ពីរ​ផ្សេង​ទៀត។

ដោយ​ឡែក​សម្រាប់​ឆ្នាំ​នេះ​វិញ ​រូបគេ​កាន់​តែ​មាន​ភាព​ល្បីល្បាញ​ថែម​ទៀត​ជាមួយ​ការ​មាន​ឈ្មោះ​លេង​ឱ្យ​ក្រុម​កីឡា​លោត​ទឹក​ជម្រើស​ជាតិ​អាមេរិក ​សម្រាប់​ការ​ប្រកួត​កីឡា​អូឡាំពិក ឆ្នាំ​២០២០ ក្នុង​ទី​ក្រុង​តូក្យូ​ ប្រទេសជប៉ុន​៕

អត្ថបទ៖ ប្រុស យុទ្ធ

មតិយោបល់