• 2021-06-14 03:19:27
  • បាល់ទាត់

Blind ​ថា​ខ្លួន​ស្ទើរ​តែ​សុំ​ដក​​ខ្លួន​ពីការប្រកួតយប់មិញ ​ក្រោយ​ឃើញ​រឿង Eriksen ​

  • 2021-06-14 03:19:27
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

​ខ្សែ​ការពារ​ជម្រើស​ជាតិ​ហុល្លង់ Daley Blind ​ថា​ខ្លួន​ស្ទើរ​តែ​សុំ​ជម្រើស​ជាតិ​ដក​ខ្លួន​ចេញ​ទៅ​ហើយ ​បន្ទាប់​ពី​ឃើញ​ហេតុការណ៍​ដ៏​រន្ធត់​របស់ Christian Eriksen។

Christian Eriksen ​បាន​ដួល​បាត់​បង់​ស្មារតី ​និង​ស្ទើរ​តែ​បាត់​បង់​ជីវិត​ទៅ​ហើយ ​បន្ទាប់​ពី​មាន​បញ្ហា​គាំង​បេះដូង​អំឡុង​ពេល​ប្រកួត។ ​រហូត​មក​ដល់​ពេល​នេះ ​សាមី​ខ្លួន​នៅ​មិន​ទាន់​ចេញ​ពី​ពេទ្យ​ទេ ​ដោយ​ត្រូវ​តាមដាន​សុខភាព​បន្ដ​ទៀត។ ​ហេតុការណ៍​នេះ​ហើយ ​បាន​ធ្វើ​ឱ្យ​កីឡាករ​មួយ​ចំនួន​មាន​ស្មារតី​មិន​ល្អ​នោះ​ទេ ព្រោះ​ខ្លាច​ហេតុការណ៍​នេះ​កើត​លើ​ខ្លួន​ដែរ។

​ជាក់​ស្ដែង Blind ​ខ្សែ​ការពារ​របស់​ហុល្លង់​ដែល​ធ្លាប់​មាន​បញ្ហា​បេះ​ដូង​ដែរ​នោះ ​បាន​និយាយ​ថា​៖ “ខ្ញុំ​ត្រូវ​ជំនះ​ឧបសគ្គ​ផ្លូវ​ចិត្ត​ក្នុង​ការ​ចូល​លេង។ ​ខ្ញុំ​មាន​មោទកភាព​ដែល​ខ្ញុំ​អាច​ធ្វើ​បាន។ ហេតុការណ៍​ដែល​បាន​កើត​ឡើង​លើ Eriksen ​វា​សឹង​តែ​ធ្វើ​ឱ្យ​ខ្ញុំ​បោះបង់​ឱកាស​លេង Euro ​នេះ​ទៅ​ហើយ”៕

ប្រភព៖ www.afp.com អត្ថបទ៖ វិធាវី

មតិយោបល់
អត្ថបទថ្មី