• 2021-06-14 02:54:38
  • បាល់ទាត់

ប្រាកដ​ជា​ភ្ញាក់ផ្អើល ប្រសិន​បើ Leicester ទិញ​បាន Coutinho មក​លេង​នៅ​អង់គ្លេស​វិញ

  • 2021-06-14 02:54:38
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

Leicester City កំពុង​ពិចារណា​​រឿង​ដ៏​ភ្ញាក់ផ្អើល​​​ចង់​ទិញ​យក​ខ្សែ​បម្រើ​ Philippe Coutinho ពី​ក្លឹប Barcelona ឲ្យ​មក​លេង​នៅ​ Premier League វិញ។

កីឡាករ​វ័យ​២៩​ឆ្នាំ​​លេង​មិន​សូវ​ជោគជ័យ​ឡើយ ចាប់​តាំង​ចូលរួម​ជាមួយ Barca ផ្ទេរ​ពី Liverpool ក្នុង​តម្លៃ​ខ្លួន​១០៥​លាន​ផោន។ គេ​រក​បាន​ត្រឹម​១៥​គ្រាប់​ប៉ុណ្ណោះ ក្នុង​ការ​បង្ហាញ​ខ្លួន​៦៤​ប្រកួត​​នៅ​លីគ។

កីឡាករ​សញ្ជាតិ​ប្រេស៊ីល​​​​មិន​បាន​ចូលរួម​លេង​ឲ្យ​ Barcelona ក្នុង​ឆ្នាំ​២០២១​នេះ​ទេ បន្ទាប់​ពី​រង​របួស​ជង្គង់​ធ្ងន់ធ្ងរ​កាល​ពី​ខែ​ធ្នូ​។ តាម​ប្រភព​ពី​ប្រទេស​អេស្ប៉ាញ​ Barca ចង់​លក់ Coutinho ចេញ​ ស្របពេល​ដែល Leicester ចាប់​អារម្មណ៍​ហ៊ាន​ឲ្យ​២០​លាន​ផោន។

អ្នក​ចាត់​ការ​របស់ Leicester បច្ចុប្បន្ន​លោក Brendan Rodgers ធ្លាប់​ធ្វើ​ការ​ជាមួយ​ Coutinho កាល​​នៅ Liverpool ពេល​ដែល​ពួក​គេ​វិះ​នឹង​លោក​ពាន Premier League ក្នុង​រដូវ​កាល​២០១៣-១៤៕

ប្រភព៖ Dailymail ប្រែ​សម្រួល៖ ហេង សុធារិទ្ធិ

មតិយោបល់
អត្ថបទពេញនិយម
អត្ថបទថ្មី