• 2021-06-14 01:01:53
  • បាល់ទាត់

ជំនួប​ជក់​ចិត្ត​រវាង​ហុល្លង់ និងអ៊ុយក្រែន​កើត​គ្រាប់​បាល់​ដល់​ទៅ​​៥​គ្រាប់

  • 2021-06-14 01:01:53
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ក្រុម​ជម្រើស​ជាតិ​ហុល្លង់​បាន​យក​ឈ្នះ​អ៊ុយក្រែន ក្នុង​លទ្ធផល ៣-២ ក្នុង​ការ​ប្រកួត​ពាន​រង្វាន់ Euor ២០២០ ក្នុង​ពូល​ C។

ក្នុង​ការ​ប្រកួត​ហុល្លង់​ជា​អ្នក​បង្កើត​ឱកាស​រក​បាន​២​គ្រាប់​មុន​ ធ្វើ​បាន​ដោយ​កីឡាករ​ Wijnaldum និង Wout Weghorst នាទី​៥២​និង​៨៨។ យ៉ាងណា​មិន ជា​រឿង​ភ្ញាក់ផ្អើល​អ៊ុយក្រែន​បាន​​វាយ​បក​សង​បាន​២​គ្រាប់​តាម​ស្មើ​វិញ សម្រេច​ទី​ដោយ​កីឡាករ Yarmolenko និង​ Roman Yaremchuk នាទី​៧៥​និង​៧៩។

ឈាន​ដល់​ទី​៨៥ ហុល្លង់​​អាច​រក​ឃើញ​គ្រាប់​ទី​៣ ទាត់​បញ្ចូល​ទី​ដោយ​កីឡាករ Denzel Dumfries ហើយ​ក៏​ជា​គ្រាប់​ជ័យជម្នះ​ក្នុង​ប្រកួត​នេះ​ផង​ដែរ។ ​ការ​ឈ្នះ​នេះ​ជួយ​ហុល្លង់​​ស្ថិត​នៅ​លេខ​២​ ក្នុង​ពូល C ក្រោម​ក្រុម​លេខ​មួយ​អូទ្រីស ដែល​យក​ឈ្នះ​ម៉ាសេដូន ៣-១៕

ប្រភព៖ www.afp.com ប្រែ​សម្រួល៖ ហេង សុធារិទ្ធិ

មតិយោបល់
អត្ថបទថ្មី