• 2021-06-14 00:41:11
  • បាល់ទាត់

បើក​ឆាក​​ Copa America ប្រេស៊ីល​លត់​​វ៉េណេស៊ុយអេឡា ៣-០ Neymar ធ្វើ​បាន​មួយ​គ្រាប់

  • 2021-06-14 00:41:11
  • ចំនួនមតិ 122 | ចំនួនចែករំលែក 210

ចន្លោះមិនឃើញ

ក្រុម​ការពារ​តំណែង​ជើង​ឯក​និង​ជា​ម្ចាស់​ផ្ទះ​ប្រេស៊ីល បាន​យក​ឈ្នះ​​យក​ឈ្នះ វ៉េណេស៊ុយអេឡា ស្រួល​ៗ​ដោយ​លទ្ធផល ៣-០ ក្នុង​ការ​ប្រកួត​បើក​ឆាក​ពាន​Copa America។

គ្រាប់​ដំបូង​​សម្រាប់​ប្រេស៊ីល​ធ្វើ​បាន​​ដោយ​​ខ្សែ​ការពារ Marquinho នាទី​២៣។ ឈាន​ដល់​វគ្គ​ទី​២​នាទី​៦៤ Neymar ជា​អ្នក​រក​បាន​គ្រាប់​ទី​ពីរ​ដោយ​បាល់​ប៉េណាល់ទី មុន​ពេល​ Gabriel Barbosa សម្រេច​បាន​គ្រាប់​ទី​៣​នាទី​៨៩។

កីឡាករ​​និង​​ក្រុម​ការងារ​គ្រូ​របស់​វ៉េណេស៊ុយអេឡា​ចំនួន​១២​នាក់​បាន​តេស្ដ​រក​ឃើញ​កូវីដ-១៩ មួយ​ថ្ងៃ​មុន​ពេល​ការ​ប្រកួត​ចាប់​ផ្ដើម​ក្នុង​ពូល A។ កាត្ត​នេះ​ហើយ​ទើប​ធ្វើ​ឲ្យ​វ៉េណេស៊ុយអេឡា​មិន​សូវ​មាន​បាល់​លេង។ ក្នុង​ពូល A មាន​ប្រេស៊ីល វ៉េណេស៊ុយអេឡា កូឡំប៊ី អេក្វាឌ័រនិង​បេរ៉ូ៕ ​

ប្រភព៖ BBC ប្រែ​សម្រួល៖ ហេង សុធារិទ្ធិ

មតិយោបល់
អត្ថបទពេញនិយម