• 2021-06-10 11:38:18
  • ព័ត៌មាន

Spurs គ្រោង​នឹង​ទាក់ទង​អតីត​គ្រូ​ Roma ដែល​ជំនួស​ដោយ​ Mourinho

  • 2021-06-10 11:38:18
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ក្លឹប Tottenham Hotspur មាន​គម្រោង​ទាក់ទង​លោក Paulo Fonseca អតីត​គ្រូ​ក្លឹប​អ៊ីតាលី Roma។ នេះ​បើ​តាម​ការ​ចុះ​ផ្សាយ​របស់​សារព័ត៌មាន Goal។

លោក Fonseca បាន​បញ្ចប់​កុងត្រា​នៅ​ក្លឹប Roma ក្រោយ​បញ្ចប់​រដូវ​កាល​ ២០២០/២១ ហើយ​ក្លឹប​ Roma បាន​តែងតាំង​លោក Jose Mourinho ដែល​ត្រូវ​បាន​ Spurs បញ្ចប់​ការងារ​កាល​ពី​ខែ​មេសា មក​ជំនួស​វិញ។

Goal បាន​ចុះ​ផ្សាយ​ថា លោក Fabio Paratici ដែល​នឹង​ត្រូវ​តែងតាំង​ធ្វើ​ជា​នាយក​ផ្នែក​កីឡា​របស់​ Spurs បាន​ជួប​ជាមួយ Fonseca ក្នុង​សប្ដាហ៍​នេះ ដោយ​អាច​ព្រមព្រៀង​ចុះ​កុងត្រា​រយៈពេល​ ៣ឆ្នាំ​ជាមួយ​ក្លឹប។

លោក Fonseca ជា​គ្រូ​បង្វឹក​ជនជាតិ​ព័រទុយហ្គាល់ ដែល​បាន​បង្ហាញ​ថ្វី​ដៃ​ដឹកនាំ​ក្លឹប​ព័រទុយហ្គាល់ មុន​នឹង​ត្រូវ​បាន​តែងតាំង​ជា​គ្រូ​នៅ Roma កាល​ពី​ឆ្នាំ២០១៩។ លោក​បាន​ដឹកនាំ​ Roma ក្នុង​ទម្រង់​លេង​ល្អ​ដែរ តែ​នៅ​ឆ្នាំ២០២១​ ក្លឹប​នេះ​ជាប់​លេខ ៧ នៅ​លីគ​អ៊ីតាលី ដែល​ធ្វើ​ឲ្យ​ក្លឹប​លែង​បន្ត​កុងត្រា​ឲ្យ​លោក៕

ប្រភព៖ Goal ប្រែ​សម្រួល៖ ហ៊ីម រស្មី

មតិយោបល់
អត្ថបទពេញនិយម