- 2021-06-08 12:38:10
- បាល់ទាត់
មេ UFC ចេញមុខរិះគន់ថា ប្រកួតរវាង Logan និង Floyd មិនមែនជាប្រកួតប្រដាល់ទេ
- 2021-06-08 12:38:10
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
មេ UFC ចេញមុខរិះគន់ថា ប្រកួតរវាង Logan និង Floyd មិនមែនជាប្រកួតប្រដាល់ទេ
ចន្លោះមិនឃើញ
លោក Dana White ប្រធានក្របខ័ណ្ឌប្រកួតប្រដាល់សេរី UFC បានប្រាប់គេហទំព័រ UFC Arabia ថា ប្រកួតរវាងតារា Youtube លោក Logan Paul និងកីឡាករប្រដាល់សកលចាស់វស្សា លោក Floyd Mayweather មិនមែនជាប្រកួតប្រដាល់នោះទេ ហើយចាត់ទុកថាអ្នកដែលចាយលុយ ៥០ដុល្លារអាមេរិក លើប្រកួតរបស់អ្នកទាំងពីរជា "មនុស្សល្ងង់"។
លោកបានលើកឡើងថា៖ " ប្រកួតនេះ [រវាង Logan និង Floyd] មិនមែនជាប្រកួតប្រដាល់ទេ។ ដូចខ្ញុំនិយាយអញ្ចឹង ប្រកួតស៊េរីអញ្ចឹងៗនៅតែមានទីផ្សារ ហើយមានអ្នកសុខចិត្តចំណាយលុយ ៥០ដុល្លារ ដើម្បីមើលរបស់អញ្ចឹងៗ " ។
លោកបានបន្តថា៖ " ខ្ញុំមិនចង់និយាយអាក្រក់ពីគេទេ។ បើមានមនុស្សប្រភេទហ្នឹងចេញមកវាយគ្នាហើយ និងឲ្យអ្នកឯងបង់លុយ ៥០ដុល្លារដើម្បីមើល ពួកអស់ហ្នឹងសមនឹងយកលុយអ្នកឯងហើយ។ អ្នកឯងល្ងង់ " ។
ប្រកួតរវាង Logan និង Floyd បានបញ្ចប់ទៅដោយមិនមានអ្នកឈ្នះ អ្នកចាញ់ ហើយម្នាក់ៗចេញទៅវិញបាន ២៦លានដុល្លាររៀងៗខ្លួន បើតាមការចុះផ្សាយរបស់ Daily Mail។ អ្នកដែលមានបំណងមើលផ្ទាល់តាមការផ្សាយបន្តផ្ទាល់របស់គេហទំព័រផ្សាយផ្ទាល់ប្រកួតប្រដាល់ Fanmio ត្រូវបង់លុយ ៥០ដុល្លារ៕