- 2021-06-05 03:12:21
- បាល់ទាត់
អ្នកចាំទី អេក្វាឌ័រ ខឹងអាជ្ញាកណ្ដាលឲ្យ Neymar ប៉េណាល់ទីម្ដងទៀតចង់ដើរចេញពីទីលាន
- 2021-06-05 03:12:21
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
អ្នកចាំទី អេក្វាឌ័រ ខឹងអាជ្ញាកណ្ដាលឲ្យ Neymar ប៉េណាល់ទីម្ដងទៀតចង់ដើរចេញពីទីលាន
ចន្លោះមិនឃើញ
អ្នកចាំទីរបស់ អេក្វាឌ័រ កីឡាករ Alexander Domínguez Carabalí ទទួលបានកាតលឿងភ្លាមៗក្រោយចង់ដើរចេញពីទីលាន ដោយសារខឹងអាជ្ញាកណ្ដាលសម្រេចឲ្យ Neymar ទាត់ប៉េណាល់ទីម្ដងទៀត សម្រាប់ការប្រកួតជម្រុះ World Cup Qualification South America 2022 Qatar ដែលការប្រកួតបញ្ចប់ទៅមុននេះផ្ចាស់ផ្ទះ ប្រេស៊ីល ឈ្នះអេក្វាឌ័រ ២-០។
ការសម្រេចចិត្តចង់ដើរចេញពីទីលាននេះត្រូវបានកីឡាករ និងគ្រូបង្វឹកឃាត់ទើបត្រូវបាន Alexander Domínguez Carabalí ត្រឡប់ចូលទីលានវិញលេងដល់ចប់ការប្រកួត។ ប៉ុន្តែបើនិយាយពីការផ្ដល់ការទាត់ប៉េណាល់ទីលើកទី២នេះដោយសារ Alexander Domínguez Carabalí ត្រូវបានអាជ្ញាកណ្ដាលមើលឃើញថា បានដើរចេញពីបន្ទាប់មុនពេល Neymar ទាត់បាល់។
យ៉ាងណាការប្រកួតត្រូវបានបញ្ចប់ខណៈ Neymar ជាកីឡាករល្អប្រចាំការប្រកួតដោយសារការបញ្ជូនបាល់ឲ្យមិត្តរួមក្រុមស៊ុតបានមួយគ្រាប់នាទី៦៥ និងស៊ុតប៉េណាល់ទីខ្លួនឯងបានមួយគ្រាប់នៅនាទី៩០+៤។
ទស្សនាវីដេអូ Highlight៖