• 2021-06-04 03:10:59
  • បាល់ទាត់

ឪពុក Aguero ថា Pep មិន​ដែល​ត្រូវ​ការ​កូន​លោក​ឡើយ រឿង​យំ​​មុខ​គេ​ឯង​សុទ្ធ​តែ​ក្លែងក្លាយ

  • 2021-06-04 03:10:59
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

លោក Leonel de Castilla ដែល​ត្រូវ​ជា​ឪពុក​របស់ Sergio Aguero បាន​ទម្លាយ​រឿង​គ្រប់​យ៉ាង​ដែល Pep Guardiola ធ្វើ​មក​លើ​កូន​របស់​លោក​​កាល​នៅ​ក្លឹប​ Manchester City។

Guardiola បាន​យំ​ ពេល​ដែល​លោក​និយាយ​អំពី​ការ​ចាកចេញ​របស់ Aguero ប៉ុន្តែ លោក Leonel de Castilla យល់​ឃើញ​ថា នេះ​ជា​រឿង​ក្លែងក្លាយ​ទេ។ “ខ្ញុំ​មិន​ជឿ​លើ​ទឹក​ភ្នែក​របស់​គេ (Pep) ​ឡើយ។ គេ​មិន​ដែល​ស្មោះត្រង់​ជាមួយ​កូន​ប្រុស​របស់​ខ្ញុំ​ឡើយ។ ក្នុង​គំនិត​របស់​ខ្ញុំ​ គេ​មិន​ដែល​ត្រូវ​ការ​កូន​ខ្ញុំ​ទេ” សម្ដី​លោក Castilla។

លោក Castilla បាន​បន្ថែម​ទៀត​ថា Guardiola​ ជា​គ្រូ​ល្អ ប៉ុន្តែ​គេ​តែងតែ​ចង់​ក្លាយ​ជា​មនុស្ស​សំខាន់​ជាង​គេ​ក្នុង​ក្រុម។ ពី​មួយ​ថ្ងៃ​ទៅ​មួយ​ថ្ងៃ គេ​ប្ដូរ​កីឡាករ​ច្រើន​ណាស់។ កីឡាករ​ខ្លួន​ឯង​ក៏​មិន​ថា​ពួក​គេ​សំខាន់​ឬ​អត់​ដែរ​នៅ​ក្នុង​ក្រុម។

និយាយ​ទាក់ទង​រឿង​ផ្លាស់​ទៅ Barcelona លោក Castilla ពិត​ជា​សប្បាយ​ចិត្ត​ខ្លាំង ព្រោះ Aguero បាន​ទៅ​លេង​ជាមួយ Lionel Messi ដែល​ជា​មិត្ត​នឹង​គ្នា​១៥​ឆ្នាំ​មក​ហើយ៕

ប្រភព៖ Marca ប្រែ​សម្រួល៖ ហេង សុធារិទ្ធិ

មតិយោបល់