• 2021-06-03 09:40:53
  • បាល់ទះ

មក​មើល​ការហាត់​បាំង​របស់កីឡាករ​ដេញ​បាល់​លឿន​ ផុល រតនៈ ជម្រើសជាតិ​កម្ពុជា

  • 2021-06-03 09:40:53
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ផុល រតនៈ ជា​កីឡា​ករ​ដេញ​បាល់​លឿន​ដ៏​ល្អ​របស់​ក្លឹប​បាល់ទះ​វិសាខា ក៏​ដូចជា​ជម្រើស​ជាតិ​បាល់ទះ​ក្នុង​សាល​របស់​កម្ពុជា។ មិន​ត្រឹម​តែ​ចេះ​ដេញ​បាល់​លឿន​ទេ កីឡាករ​មក​ពី​ខេត្ត​ព្រៃវែង ក៏​ត្រូវ​បាន​គ្រូ​បង្វឹក​ឱ្យ​ឡើង​ធ្វើ​រនាំង​ផង​ដែរ ព្រោះ​ថា​គេ​មាន​កម្ពស់​ខ្ពស់ ​អំណោយ​ផល​ក្នុង​ការ​ចាប់​បាំង​គូ​ប្រកួត។

ថ្ងៃ​នេះ Sabay សូម​បង្ហាញ​វីដេអូ​ហ្វឹកហាត់​ខ្លី​ស្ដី​អំពី​ការ​ធ្វើរនាំង​របស់​យុវជន​វ័យ​២១​ឆ្នាំ​ដូច​ខាង​ក្រោម៖

ប្រវត្តិ​រូប​សង្ខេប​របស់​ ផុល រតនៈ

  • រៀន​បានត្រឹមថ្នាក់ទី១២ នៃវិទ្យាល័យវិទ្យាល័យ​ប្រមូល​ព្រហ្ម
  • កម្ពស់ ១,៨៨ម៉ែត្រ
  • រតនៈ ត្រូវបានគ្រូបង្វឹកក្លឹបបាល់ទះវិសាខាមើលឃើញ ពេលគេចូលរួមប្រកួតបាល់ទះតំណាងខេត្តព្រៃវែង ទល់ក្រុមខេត្តកំពង់ធំ នៅក្នុងព្រឹត្តិការណ៍កីឡា​ជាតិលើកទី១ ក្នុងឆ្នាំ២០១៦ ហើយរតនៈក៏បានជ្រើស និងចូលហាត់នៅក្លឹប ជាមួយមិត្តរួមក្រុម​ សឿន ហេង នៅឆ្នាំនោះតែម្ដង។
  • រតនៈ បានជាប់ជម្រើសជាតិបាល់ទះលើក្ដារ និងចេញទៅលេងនៅព្រឹត្តការណ៍ស៊ីហ្គេមលើកទី៣០ នៅប្រទេសហ្វីលីពីនកាល​ពី​ឆ្នាំ ២០១៩។
  • ឆ្នាំ​២០២១​នេះ រតនៈ បាន​ជាប់​ជម្រើស​ជាតិ​បាល់ទះ​លើ​ក្ដារ​ជា​ថ្មី បច្ចុប្បន្ន​កំពុង​ហ្វឹកហាត់​ជា​មួយ​ក្រុម ដើម្បី​ត្រៀម​ព្រឹត្តិការណ៍​កីឡាស៊ីហ្គេម​ នៅ​ប្រទេស​វៀត​ណាម៕

អត្ថបទ៖ អ៊ុំ សុភក្តិ

មតិយោបល់