• 2021-06-03 04:01:43
  • បាល់ទាត់

ក្រុម​អាហ្សង់ទីន ​មិន​សប្បាយ​ចិត្ត​ចំពោះ​ការ​ប្ដូរ​ Copa America ​ទៅ​លេង​នៅ​ប្រេស៊ីល​

  • 2021-06-03 04:01:43
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

​ក្រុម​ជម្រើស​ជាតិ​អាហ្សង់ទីន ​បាន​បង្ហាញ​ការ​មិន​ពេញ​ចិត្ត​ចំពោះ​សហព័ន្ធ​បាល់ទាត់​អាមេរិក​ខាង​ត្បូង ​ដែល​បាន​ប្ដូរ​ការ​ប្រកួត​ពី​ប្រទេស​ខ្លួន​ទៅ​ធ្វើ​នៅ​ប្រេស៊ីល​វិញ​នោះ​ទេ។

​ដំបូង​ឡើយ​ការ​ប្រកួត​ពាន​រង្វាន់ Copa America ​នេះ ​ធ្វើ​ឡើង​នៅ​អាហ្សង់ទីន​នេះ​ឯង ប៉ុន្តែ​ដោយសារ​ប្រទេស​នេះ​ជួប​បញ្ហា​កូវីដ​១៩​ផ្ទុះ​ឡើង ទើប​បាន​ជា​ CONMEBOL ​សម្រេច​ចិត្ត​ស្វែង​រក​ប្រទេស​ផ្សេង​ធ្វើ​ជា​ម្ចាស់​ផ្ទះ​វិញ។ ​កាល​ពី​ប៉ុន្មាន​ថ្ងៃ​មុន​នេះ ពួកគេ​ក៏​បាន​សម្រេច​ចិត្ត​យក​ប្រេស៊ីល​ធ្វើ​ជា​ម្ចាស់​ផ្ទះ​នៃ​ការ​ប្រកួត​តែ​ម្ដង។ ខណៈ​ដែល​ស្ថានភាព​កូវីដ​១៩​នៅ​ប្រេស៊ីល ​ក៏​មិន​ខុស​ពី​អាហ្សង់ទីន​ដែរ ពោល​គឺ​មាន​អ្នក​ស្លាប់​ជាង​៤០​ម៉ឺន​នាក់​ឯ​ណោះ ​និង​ឆ្លង​ជា​ប្រចាំ​ថ្ងៃ​រាប់​ម៉ឺន​នាក់​ទៀត។

​ការ​ប្ដូរ​ទៅ​លេង​នៅ​ប្រេស៊ីល​នេះ​ហើយ បាន​ធ្វើ​ឱ្យ​ក្រុម​អាហ្សង់ទីន​មិន​ពេញ​ចិត្ត​នោះ​ទេ។ ខ្សែ​ប្រយុទ្ធ Sergio Aguero ​បាន​និយាយ​បន្ទោស​ទៅ​ខាង CONMEBOL ​ថា​ធ្វើ​អ្វី​ស្រេច​តែ​ចិត្ត ​ហើយ​សឹង​តែ​១​ខែ​ពួកគេ​ប្ដូរ​ចិត្ត​ម្ដង​ទៅ​ហើយ។ ​ការ​ទៅ​លេង​នៅ​ប្រេស៊ីល​នេះ ​នឹង​ធ្វើ​ឡើង​នៅ​ក្រុង​ចំនួន​៤ គឺ Rio de Janeiro, Brasilia, Goiania ​និង​ Cuiaba ៕

ប្រភព៖ Dailymail អត្ថបទ៖ វិធាវី

មតិយោបល់