• 2021-06-02 11:38:21
  • បាល់ទាត់

Ronaldo បាន​ទម្លាយ​ពី​ ពាន​ដែល​សំខាន់​បំផុត​ក្នុង​អាជីព​បាល់ទាត់​របស់​គេ​

  • 2021-06-02 11:38:21
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ខ្សែ​ប្រយុទ្ធ​សញ្ជាតិ​ព័រទុយហ្គាល់​ Cristiano Ronaldo បាន​និយាយ​នៅ​ក្នុង​ថ្ងៃ​នេះ​ថា​ ពាន​ UEFA European Football Championship 2016 (UEFA Euro 2016) ជា​ពាន​សំខាន់​បំផុត​ក្នុង​អាជីព​ជា​កីឡាករ​បាល់ទាត់​របស់​គេ​។

Ronaldo បាន​និយាយថា​៖" នៅ​ពេល​ប្រកួត​ក្នុង​ Euro 2016 ដំបូង​ៗ​ខ្ញុំ​លេង​បាន​ល្អ​ធម្មតា​ទេ​ តែ​បន្ទាប់​មក​ខ្ញុំ​អត់​សប្បាយ​ចិត្ត​សោះ​ព្រោះ​ខ្ញុំ​មាន​របួស​ចំ​ពេល​វគ្គ​ផ្ដាច់ព្រ័ត្រ​ត​ទល់នឹង​ជម្រើស​ជាតិ​បារាំង​ពេល​ហ្នឹង​។ ក្រោយ​ប្រកួត​មួយ​ហ្នឹង​ចប់​ ខ្ញុំ​យំ​ផង រំភើប​ខ្លាំង​ផង។ ក្នុង​ប្រកួត​មួយ​ហ្នឹង​ អារម្មណ៍​របស់​ខ្ញុំ​ដូរ​បី​ដង​ ប៉ុន្តែ​ចុង​ក្រោយ​ ខ្ញុំ​មាន​អារម្មណ៍​មួយ​ ដែល​មិនគួរឲ្យជឿគឺថាអស្ចារ្យ​មែនទែន​ "។

កីឡាករ​នេះ​បន្ត​ថា​៖" អញ្ចឹង​ហើយ​ខ្ញុំ​គិត​ថា​ពាន​ Euro នេះ​ជា​ពាន​សំខាន់​បំផុត​ក្នុង​អាជីព​ជា​កីឡាករ​បាល់ទាត់​ ដែល​ខ្ញុំ​ធ្លាប់​ឈ្នះ​កន្លង​មក​ "។

គួរ​បញ្ជាក់​ផង​ដែរ​ថា​ ក្នុង​ប្រកួត​ Euro 2016 វគ្គ​ផ្ដាច់ព្រ័ត្រ​នោះ​ ព័រទុយហ្គាល់​បាន​លុត​បារាំង​ ១-០ ហើយ​ក៏​បាន​ក្លាយ​ជើង​ឯក​ពាន​មួយ​នេះ​៕

ប្រភព៖ Goal ប្រែ​សម្រួល៖ ហ៊ីម រស្មី

មតិយោបល់