• 2021-06-01 07:32:23
  • បាល់ទាត់

បង្ហាញ​មុខ​ប្រពន្ធ Kante ដែល​ជា​នារី​អាថ៌កំបាំង​​គ្រប់​គ្នា​​មិន​ដែល​ធ្លាប់​ឃើញ និង​ប្រវត្តិ​ខ្លះៗ

  • 2021-06-01 07:32:23
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

អ្នក​ស្រី Jude Littler ត្រូវ​បាន​គេ​ដឹង​ថា ជា​ប្រពន្ធ​របស់​​កីឡាករ​ខ្សែ​បម្រើ N’Golo Kante នៃ​ក្លឹប​តោខៀវ​ Chelsea។

Kante ជា​ខ្សែ​បម្រើ​កំពុង​តែ​មាន​ឥទ្ធិពល​ម្នាក់​លើ​ទី​លាន និង​ឈ្នះ​ពាន​ជា​ច្រើន​ក្នុង​អាជីព​បាល់ទាត់។ ពាន​ធំ​ៗ​ដែល​កីឡាករ​បារាំង​​រូប​នេះ​ធ្លាប់​ឈ្នះ​មាន Premier League ២ដង World Cup ម្ដង​ជាមួយ​បារាំង និង​ថ្មី​ៗ Champions League ជាមួយ Chelsea។ ទាំង​នេះ​ជា​អ្វី​​ដែល​គ្រប់​គ្នា​បាន​ដឹង​ពី Kante ប៉ុន្តែ​ចំពោះ​រឿង​ស្នេហា​និង​គ្រួសារ​ពុំ​សូវ​មាន​អ្នក​ដឹង​ឡើយ។

អ្នក​ស្រី Jude Littler

កីឡាករ​វ័យ​៣០​ឆ្នាំ​បាន​រៀបការ​ជាមួយ​អ្នក​ស្រី Jude Littler។ ប៉ុន្តែ​​គេ​មិន​ដឹង​ថា Kante និង Jude ជួប​គ្នា​​និង​ស្រឡាញ់​គ្នា​ពី​ពេល​ណា​មក​ទេ ព្រោះ​អ្នក​ទាំង​ពីរ​បិទជិត​បាន​ល្អ​ណាស់​ចំពោះ​ជីវិត​ឯកជន។ សូម្បី​តែ​ពេលវេលា​រៀបការ​របស់​ពួក​គេ​ក៏​គ្មាន​នរណា​ដឹង​ដែរ។

Kante ប្រហែល​ជា​កីឡាករ​​​ដែល​មាន​ជីវិត​ឯកជន​អាថ៌កំបាំង​បំផុត​ ហើយ​គេ​មិន​ដែល​ចែករំលែក​អ្វី​លើ​សារព័ត៌មានឡើយ។ យ៉ាងណាមិញ​ គេ​បាន​ដឹង​ថា​ Jude Littler គឺ​ជា​អតីត​ភរិយា​របស់​​ Djibril Cisse ដែល​ជា​អតីត​កីឡាករ​របស់ Liverpool និង​ជម្រើស​ជាតិ​បារាំង។

Jude Littler និង Djibril Cisse

Jude មាន​វ័យ​៤៥​ឆ្នាំ​ទៅ​ហើយ បង Kante ដល់​ទៅ​១៥​ឆ្នាំ។ កាល​នៅ​ទំនាក់ទំនង​គ្នា Cisse និង Jude មាន​កូន​​ដល់​ទៅ​៣​នាក់។ ប៉ុន្តែ​ក្រោយ​រៀបការ​ជាមួយ Kante មិនមាន​ប្រភព​ណា​មួយ​បញ្ជាក់​ថា ពួក​គេ​មាន​កូន​ឡើយ៕ ​

ប្រភព៖ Wikipedia ប្រែ​សម្រួល៖ ហេង សុធារិទ្ធិ

មតិយោបល់