• 2021-06-01 03:32:59
  • បាល់ទាត់

ផ្លូវការ​​ហើយ! TIFFY ARMY តែង​តាំងលោក Lee ជា​គ្រូ​បង្គោលថ្មី

  • 2021-06-01 03:32:59
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ក្លឹប​សមាគមកីឡាបាល់ទាត់កងយោធពលខេមរភូមិន្ទ TIFFY ARMY FC ក្នុង​សន្និសីទ​សារព័ត៌មាន​ព្រឹក​នេះ បាន​ផ្ដល់​សេចក្ដី​ទុក​ចិត្ត និង​តែង​តាំង​លោក Lee Tae-Hoon អតីត​គ្រូ​ជម្រើស​ជាតិ​កម្ពុជា​ជា​គ្រូ​បង្គោល​ជា​ផ្លូវ​ការ​ហើយ​។

ក្នុង​ឱកាស​នេះ​លោក Lee Tae-Hoon បាន​បង្ហាញ​ចំណាប់​អារម្មណ៍​ថា លោក​ពិត​ជា​សប្បាយ​រីករាយ ដែល​ទទួល​បាន​សេចក្ដី​ទុក​ចិត្ត​ពី​ប្រមុខ​ប្រធាន​សហព័ន្ធ​កីឡា​បាល់​ទាត់​កម្ពុជា​​នាពេល​កន្ល​ងមក និង​អរគុណ​ដល់​ថ្នាក់​ដឹកនាំ​ក្លឹប TIFR ARMY ដែល​ផ្ដល់​ឱកាស​ដល់​លោក​ក្នុង​ការ​មក​ដឹង​នាំ​ក្រុម។

លោក​ Lee បាន​បន្ត​ថា​ទោះ​បី​លោក​ឃ្លាត​ឆ្ងាយ​ពី​​កម្ពុជា​ក្ដី ប៉ុន្តែ​លោក​នៅ​តែ​ចាប់​អារម្មណ៍មក​លើ​បាល់ទាត់​កម្ពុជាជា​និច្ច។

ក្នុង​នាម​ជា​គ្រូបង្គោល​ថ្មី​លោកបាន​ប្ដេជ្ញា​ថា នឹង​ខំ​ប្រឹង​ដឹក​នាំ​ក្លឹប​ឱ្យ​បាន​ល្អ ជាពិសេស​បណ្ដុះបណ្ដាល​យុវជន​ឱ្យ​មាន​សមត្ថភាព​ល្អ​ ដើម្បី​ជា​ធនធាន​សម្រាប់​កម្ពុជា​នាពេល​អនាគត៕

អត្ថបទ៖ អ៊ុំ សុភក្តិ

មតិយោបល់