• 2021-06-01 03:11:42
  • បាល់ទាត់

នេះ​ជា​ពាក្យ​ចុងក្រោយ Pep ប្រាប់ Aguero៖ "ឯង​កំពុង​ទៅ​ក្លឹប​ល្អ​ជាង​គេ​លើ​លោក​ហើយ"

  • 2021-06-01 03:11:42
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

មុន​ចាក​ចេញ​ទៅ​ក្លឹប Barcelona ខ្សែ​ប្រយុទ្ធ Sergio Aguero បាន​ទម្លាយ​ឃ្លា​ចុងក្រោយ​ដែល​លោក Pep Guardiola ប្រាប់​គេ​ថា៖ "ឯង​កំពុង​តែ​ទៅ​ក្លឹប​ដែល​ល្អ​ជាង​គេ​លើក​លោក​ហើយ"។

Aguero បាន​បង្ហាញ​ខ្លួន​ជា​កីឡាករ​របស់ Barcelona កាល​ពី​យប់មិញ ក្រោយ​ចាកចេញ​ពី Manchester City ដោយ​សារ​អស់​កុងត្រា។ កីឡាករ​វ័យ​៣២​ឆ្នាំ​បាន​យល់​ព្រម​ទទួល​យក​កុងត្រា​រយៈពេល​២​ឆ្នាំ​នៅ Nou Camp ជាមួយ​តម្លៃ​ទិញ​ផ្ដាច់​កុងត្រា​ដល់​ទៅ​១០០​​លាន​អឺរ៉ូ​ឯណោះ។

មុន​មក​កាន់​ក្លឹប​ថ្មី Aguero និង Guardiola ក៏​បាន​ជួប​ហូប​បាយ​និយាយ​គ្នា​​ផង​ដែរ។ Aguero បាន​និយាយ​ថា៖ "ពេល​ដែល​ពួក​យើង​ឈ្នះ Premier League ពួក​យើង​បាន​ហូប​អាហារ​ពេល​​ថ្ងៃ​ត្រង់​ជាមួយ​គ្នា។ ហើយ​ពាក្យ​ដែល​ខ្ញុំ​ចងចាំ Pep និយាយ​មក​កាន់​ខ្ញុំ​នោះ​គឺ ឯង​កំពុង​តែ​ទៅ​កាន់​ក្លឹប​ល្អ​ជាង​គេ​លើ​លោក​ហើយ។ នេះ​គឺ​ជា​ពាក្យ​ចុងក្រោយ​ដែល​​គាត់​ប្រាប់​ខ្ញុំ"។

ត្បិត​តែ​ឈ្នះ​ពាន​លីគ​កំពូល​របស់​អង់គ្លេស​នៅ​រដូវ​កាល​នេះ​មែន តែ​កីឡាករ​សញ្ជាតិ​អាហ្សង់ទីន​បាន​ខក​ចិត្ត​ចាញ់ Chelsea នៅ​វគ្គ​ផ្ដាច់ព្រ័ត្រ Champions League៕​

ប្រភព៖ BBC ប្រែ​សម្រួល៖ ហេង សុធារិទ្ធិ

មតិយោបល់