- 2021-06-01 01:40:02
- បាល់ទាត់
Man City ចង់ដាក់ Sterling និង Jesus ជាថ្នូរចរចាប្ដូរយក Harry Kane
- 2021-06-01 01:40:02
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
Man City ចង់ដាក់ Sterling និង Jesus ជាថ្នូរចរចាប្ដូរយក Harry Kane
ចន្លោះមិនឃើញ
Manchester City មានបំណងយកចង់យក Raheem Sterling និង Gabriel Jesus ដាក់ស្នើទៅកាន់ Spurs ដើម្បីចរចាគ្នាគ្នាធានាទិញយក Harry Kane។
City កំណត់យកឈ្នះឈ្នះ Manchester United និង Chelsea ដើម្បីចុះកុងត្រាផ្ទេរយកខ្សែប្រយុទ្ធរបស់អង់គ្លេសខាងលើឲ្យបាន។ Kane ដែលទើបតែសុំចាកចេញពី Spurs ដើម្បីស្វែងរកឱកាសឈ្នះពាន ត្រូវបានកំណត់តម្លៃខ្លួន១៥០លានផោន។
City សង្ឃឹមថា ការបញ្ជូល Sterling និង Jesus ជាផ្នែកមួយនៃកិច្ចចរចា ពួកគេអាចកាត់បន្ថយការចំណាយខ្លះ និងអាចទិញ Kane បាន។ ប្រធានក្លឹបរបស់ Spurs លោក Daniel Levy ហាក់ស្ទាក់ស្ទើរក្នុងការលក់ Kane ហើយកំពុងតែព្យាយាមចង់យកលោក Mauricio Pochettino មកវិញ ដើម្បីបញ្ចុះបញ្ចូលឲ្យ Kane បន្តនៅ៕