• 2021-05-31 03:12:57
  • បាល់ទាត់

ជិត​ដល់​ថ្ងៃ​ប្រកួត Copa America ​រក​ប្រទេស​ធ្វើ​ម្ចាស់​ផ្ទះ​មិន​ឃើញ ​ក្រោយ​អាហ្សង់ទីន​ដក​ខ្លួន​

  • 2021-05-31 03:12:57
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

​ប្រទេស​អាហ្សង់ទីន ​បាន​ប្រកាស​មិន​អាច​រៀប​ចំ​ធ្វើ​ជា​ម្ចាស់​ផ្ទះ​ព្រឹត្តិការណ៍ Copa America ​នៅ​ពាក់​កណ្ដាល​ខែ​ក្រោយ​នេះ​បាន​ទេ ​ដោយសារ​ពេល​នេះ​កូវីដ​១៩​កំពុង​ផ្ទុះ​ខ្លាំង​។

​សហព័ន្ធ​បាល់ទាត់​អាមេរិក​ខាង​ត្បូង ​បាន​ប្រកាស​ថា​អាហ្សង់ទីន ​បាន​ដក​ខ្លួន​ចេញ​មួយ​ទៀត​ហើយ ដោយសារ​តែ​ប្រទេស​នេះ​កំពុង​ជួប​វិបត្តិ​កូវីដ​១៩​ខ្លាំង។ ​ដូច្នេះ​ហើយ ​នៅ​សល់​ពេល​១៣​ថ្ងៃ​មុន​ការ​ប្រកួត​ចាប់​ផ្ដើម ​ពួកគេ​កំពុង​ស្វែង​រក​ប្រទេស​ដើម្បី​ធ្វើ​ជា​ម្ចាស់​ផ្ទះ​បន្ដ​ទៀត។ ​ដោយ​ដំណឹង​នឹង​ជម្រាប​ជូន​នៅ​តាម​ក្រោយ។

​រំលឹក​ថា​ដំបូង​ឡើយ​ការ​ប្រកួត Copa America ​នៅ​ឆ្នាំ​នេះ ​រៀប​ចំ​ដោយ​ប្រទេស​២​គឺ ​កូឡុំប៊ី ​និង​អាហ្សង់ទីន។ ​តែ​កូឡុំប៊ី​បាន​ប្រកាស​ដក​ខ្លួន​មុន ​ហើយ​អាហ្សង់ទីន ​ទើប​តែ​ប្រកាស​ដក​ខ្លួន​ដែរ​នៅ​យប់មិញ​នេះ​ទេ។ ​ការ​ប្រកួត​តាម​គម្រោង​នឹង​ធ្វើ​ឡើង​ចាប់​ពី​ថ្ងៃ​១៣​ខែ​មិថុនា​រហូត​ដល់​ថ្ងៃ​១០​ខែ​កក្កដា​ឆ្នាំ​២០២១​ខាង​មុខ​នេះ៕

ប្រភព៖ Reuters អត្ថបទ៖ ប្រុស យុទ្ធ

មតិយោបល់
អត្ថបទថ្មី