• 2021-05-29 06:06:09
  • បាល់ទាត់

James ភ្ញាក់ផ្អើលនិងមិនសប្បាយចិត្ត ក្រោយទទួលព័ត៌មានខ្លួន​មិនជាប់ជម្រើសជាតិ

  • 2021-05-29 06:06:09
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ខ្សែបម្រើ James Rodriguez បានសម្ដែងការភ្ញាក់ផ្អើល និងមិនសប្បាយចិត្ត ក្រោយទទួលព័ត៌មាន​ថារូបគេត្រូវធ្លាក់ចេញពីបញ្ជីឈ្មោះជម្រើសជាតិកូឡុំប៊ី មុនការប្រកួតជម្រុះ World Cup និង Copa America មកដល់។

ខ្សែបម្រើរបស់ Everton បានចេញពីទឹកដីអង់គ្លេសមុនចប់រដូវកាល ដើម្បីចូលរួមជាមួយក្រុមជម្រើសជាតិ ប៉ុន្តែត្រូវធ្លាក់ចេញកាលពីថ្ងៃសុក្រ ក្រោម​ហេតុ​ផលរុប​រាងកាយមិនគ្រប់គ្រាន់​តាមលក្ខខណ្ឌ Finess។

ទោះបីជាយ៉ាងណា James មិនគាំទ្រការសម្រេចរិះគន់លើរូប​រាងកាយរបស់គេឡើយ ហើយបានឆ្លើយតបថា ៖«ខ្ញុំទទួលបានរបាយការណ៍ដ៏ភ្ញាក់ផ្អើលពីបុគ្គលិកគ្រូបង្វឹក ដែលពួកគេមិនបានរាប់ខ្ញុំចូល ហើយជូនពរឱ្យ​ខ្ញុំឆាប់ជាសះស្បើយ ខ្ញុំបានជាហើយ ហើយខ្ញុំបានលះបង់គ្រប់យ៉ាង ដើម្បីជាប់ជម្រើសជាតិ»។

អតីតខ្សែបម្រើ​ Real Madrid បានពន្យល់បន្ថែម​ថា ការសម្រេចចិត្តនេះធ្វើឱ្យរូបគេខកចិត្តជា​ខ្លាំង​ ហើយ​ការមិនផ្ដល់​ទំនុកចិត្តពីក្រុម​បុគ្គលិកគ្រូបង្វឹក ញ៉ាំងឱ្យគេកាន់​តែ​មានការឈឺចាប់ ព្រោះគេតែងតែលះបង់ជីវិត ដើម្បីអាវក្រុម​ជម្រើសជាតិកូឡុំប៊ី។

ក្នុង​ការ​បង្ហាញ​ខ្លួន​២៦​លើក​ឱ្យ Everton រដូវ​កាល​នេះ Jame រក​បាន​៦គ្រាប់ និង​បញ្ជូន​បាល់​ឱ្យ​មិត្ត​រួម​ក្រុម​ស៊ុត​បញ្ចូល​ទី​បាន​៨​លើក៕

ប្រភព៖ Marca ប្រែ​សម្រួល៖ អ៊ុំ សុភក្តិ

មតិយោបល់
អត្ថបទថ្មី