• 2021-05-25 07:28:50
  • បាល់ទះ

តាមពិត​ការ​លោត​សេវា​​ខ្ពស់​និងធ្ងន់​របស់​​ ម៉េង​ហ៊ួង គឺ​​មាន​បុរស​ម្នាក់នេះ​ជា​អ្នក​បង្ហាញផ្លូវ​

  • 2021-05-25 07:28:50
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

លោក​ ចាន់ វិឆាត អតីត​ជើង​ខ្លាំង​មួយ​រូប​របស់​កម្ពុជា​ត្រូវ​បាន​គេ​ដឹង​ថា​ មាន​ជំនាញ​ក្នុង​ការ​លោត​វាយ​សេវា​ធ្ងន់ និង​ចូល​ចិត្ត​បោះ​បាល់​ខ្ពស់​ៗ បច្ចុប្បន្ន​ជា​គ្រូ​ជំនួយ​នៅ​ក្លឹប​បាល់​ទះ​ក្រសួង​មហាផ្ទៃ​គឺ​​អ្នក​បង្ហាញ​ផ្លូវ​ដល់​ការ​ហាត់​រៀន​លោត​វាយសេវា​គប់​បែប​ធ្ងន់ និង​បោះ​បាល់​ខ្ពស់​ដល់​ ធី ម៉េង​ហ៊ួង ។

លោក ចាន់​ វិឆាត ឆ្វេង​

អតីត​អ្នក​ដេញ​បាល់​លឿន​រូប​នេះ​បាន​​រៀបរាប់​ថា «យើង​ជា​គ្រូ​យើង​ដើរ​មុន​យើង​ដឹង​។ យើង​ឃើញ​ចំណុច​ណា​​ល្អ​យើង​ត្រូវ​តែ​ប្រាប់​ ការ​លោត​សេវា​នេះ​ក៏​​ដូច​គ្នា​គឺ​ខ្ញុំ​តែង​តែ​ប្រាប់​ជា​រឿយៗ​ថា​ធ្វើ​បែប​ណា​អាច​លោត​បាន​ល្អ​»។

របៀប​លោត​របស់​លោក ចាន់ វិឆាត និង​ ធី ម៉េង​ហ៊ួង គឺ​ដូច​គ្នា​១០០% ទី​មួយ​គឺ​ការ​បោះ​បាល់​ខ្ពស់​ទៅ​លើ​ ហើយ​ប្រឹង​លោត​សំកោង​ខ្លួន​យោគ​មួយ​ទំហឹង​ដៃ​ ដែល​ធ្វើ​​បាល់​​វាយ​សេវា ​ដែល​ចេញ​ពី​​ដៃ​មួយ​គ្រាប់​ៗ​​គឺ​ធ្ងន់​។ មែន​ទែនទៅ​លោក​ថា ​សម្រាប់​ ម៉េង​ហ៊ួង លោត​ខ្ពស់​ធ្ងន់​តែ​ស្ទើរ​ច្បាស់​បន្តិច​គឺ​ការ​ទះ​សេវា​មិន​ទាន់​ច្បាស់​ប្រអប់​​​ល្អ បើ​ធ្ងន់​ហើយ​ច្បាស់​ប្រអប់​ទៀត​ពិត​ជា​ពិបាក​ចាប់​កាន់​តែ​ខ្លាំង។ ​និយាយ​ទៅ​កាល​លោក​​ ចាន់ វិឆាត នៅ​លោត​​រួច សេវា​របស់​លោក​​ល្អ​ណាស់​និយាយ​រួម​មិន​ងាយ​ចាប់​ទេ​ ច្បាស់​និង​ធ្ងន់​ ព្រោះ​ថា​លោក​លោត​បាន​ខ្ពស់ ​ប៉ុន្តែ​របៀប​យក​អេឡង់​វៃ​សេវា​​របស់​លោក​ត្រូវ​ការ​ទីតាំង​ធំ​ទូលាយ​ទើប​​វាយ​បាន​៕ ​

អត្ថបទ៖ ស្រី សុវណ្ណដារ៉ា​

មតិយោបល់