• 2021-05-24 01:33:02
  • បាល់ទាត់

អត់ទុកហិត​ទេ! Man City ហូប Everton ៥-០ ទក់សាច់តដៃមិន​រួច

  • 2021-05-24 01:33:02
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

Manchester City នៅ​សល់ការ​ប្រកួត​​​វគ្គ​ផ្ដាច់ព្រ័ត្រ UCL មួយ​ប្រកួត​ទៀត​ជាមួយ​ក្រុម​ខ្លាំង​ Chelsea ប៉ុន្តែ​ការប្រកួត​បិទ​រដូវ​កាល​ Premier league កាល​ពី​យប់​មិ​ញ​នេះ ក្រុម​មេឃ​ខៀវ​មិន​បាន​ទុក​ជើង​និង​លេង​លំៗ​ទេ ពោល​គឺ​ដាក់​ជើង​ពេញ​ ហើយ​​ស៊ី​​ Everton រហូត​ដល់​ ៥-០។

ក្នុង​ជំនួប​យប់មិញ​នេះ​ដែរ ប្រិយមិត្ត​មួយ​ចំនួន​​ប្រហែល​ជា​យល់​ថា Man City អាច​នឹង​ផ្ដល់​ដង្ហើម​ដក​ខ្លះ​ដល់ Everton ហើយ​ក្រុម​ស្ករ​គ្រាប់​ក៏​អាច​ត​ដៃ​​រក​គ្រាប់​ខ្លះ​ដែរ ប៉ុន្តែ​​ធាតុ​ពិត​មិន​ដូច្នេះ​ឡើយ ចប់​ការ​ប្រកួត​លទ្ធផល​មិន​គួរ​ឱ្យ​ជឿ។

ប្រាំ​គ្រាប់​របស់​ក្រុម​លោក Pep Guardiola រក​បាន​ដោយ Keven De Bruyne នៅ​នាទី​១១ Gabriel Jesus នៅ​នាទី​១៤ Phil Foden នៅ​នាទី​៥៣ និង​ Sergio Aguero នៅ​នាទី៧១ និង ៧៦។

យ៉ាងណា​ដៃ​គូដែល​ត្រូវ​ជួប​គ្នា​ក្នុង​​វគ្គផ្ដាច់ព្រ័ត្រពាន​រង្វាន់ UCL តោខៀវ Chelsea បាន​ចេញ​ក្រុម​ថ្វីជើង Aston Villa ២-១។ ដូច្នេះ​ចាំ​មើល​ថា​តើ​ការ​ប្រកួត​ដណ្ដើ​ពានរង្វាន់​ដ៏​សំខាន់​ UCL នា​ថ្ងៃ​ទី​៣០​ ខែ​ឧសភា ឆ្នាំ​២០២១​ខាង​មុខ បាន​ទៅ​លើ​មេឃខៀវ Man City ឬ​តោខៀវ​ Chelsea៕

អត្ថបទ៖ អ៊ុំ សុភក្តិ

មតិយោបល់