- 2021-05-21 14:09:10
- បាល់ទាត់
បាល់ខ្មោចឲ្យរបស់ Leverkusen កាលពី ៨ឆ្នាំមុន នៅតែជាគ្រាប់បាល់ចម្លែកបំផុត ក្នុងពិភពបាល់ទាត់?
- 2021-05-21 14:09:10
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
បាល់ខ្មោចឲ្យរបស់ Leverkusen កាលពី ៨ឆ្នាំមុន នៅតែជាគ្រាប់បាល់ចម្លែកបំផុត ក្នុងពិភពបាល់ទាត់?
ចន្លោះមិនឃើញ
កាលពីឆ្នាំ ២០១៣ កីឡាករ Stefan Kiessling របស់ Bayer Leverkusen បានរកគ្រាប់បាល់ដ៏ចម្លែកបំផុត ទល់នឹងក្រុម Hoffenheim ក្នុងក្របខណ្ឌលីគកំពូលអាល្លឺម៉ង់ Bundesliga។ គ្រាប់បាល់ដ៏ចម្លែកនេះ ត្រូវបានគេហៅថាជាគ្រាប់បាល់ខ្មោចឲ្យ ឬ បាល់ខ្មោច (ghost goal) ដោយសារតែបាល់នោះមិនចំទីនោះទេ តែបែរជាចូលក្នុងសំណាញ់ទីទៅវិញ ពោលគឺចូលតាមប្រឡោះសំណាញ់ដែលរហែក។
ជាក់ស្ដែង សូម្បីតែ Stefan ដែលជាអ្នកតែតបាល់នេះ ក៏បានយកដៃខ្ទប់ក្បាល បង្ហាញការសោកស្ដាយផងដែរ ពេលឃើញបាល់នេះខុសគោលដៅ ប៉ុន្តែកីឡាករផ្សេងទៀត រួមទាំងអ្នកចាំទី Hoffenheim ផងនោះ បានគិតថាបាល់នេះចូល ដោយសារតែវាស្ថិតនៅក្នុងសំណាញ់ទីបាត់ទៅហើយ ខណៈអាជ្ញាកណ្ដាល ក៏៏សម្រេចឲ្យបាល់នេះចូលទីផងដែរ។
ចង់ដឹងថា១គ្រាប់នេះ ចម្លែកយ៉ាងណា ទស្សនាវីដេអូខាងក្រោមនេះ៖