• 2021-05-20 06:02:34
  • បាល់ទាត់

ពេជ្រ សុវណ្ណខេមរិន្ទ ថាឆ្នាំ​នេះ Tiger មានលទ្ធភាពច្រើនដណ្ដើមពានលីគកំពូលកម្ពុជា

  • 2021-05-20 06:02:34
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ពេជ្រ សុវណ្ណខេមរិន្ទ យល់ឃើញថាឆ្នាំ២០២១នេះ ក្លឹបអង្គរថាយហ្គឺរមានលទ្ធភាពច្រើនក្នុងការដណ្ដើមយកពានលីគកំពូលកម្ពុជា ដ្បិតដំណើរការរៀបចំដើមរដូវកាលមានលទ្ធផលល្អ បើធៀបនឹងឆ្នាំមុនៗ។

អតីតខ្សែប្រយុទ្ធអង្គរថាយហ្គឺរ បាន​បញ្ជាក់ថា ៖«ថាយហ្គឺរឆ្នាំនេះគាត់ល្អ ដោយសារការចាប់ផ្ដើមរបស់គាត់ល្អ ហើយការរៀបចំបានល្អ បើប្រៀបធៀបកាលឆ្នាំមុនៗមិនខុសគ្នាប៉ុន្មានទេ ប៉ុន្តែអ្វីដែលសំខាន់ឆ្នាំនេះខ្ញុំឃើញការចាប់ផ្ដើមរបស់គាត់គឺល្អ»។

ឆ្លងកាត់៤ប្រកួតបើកឆាកដើមរដូវកាលនេះ ក្រុមអង្គរថាយហ្គឺរឈ្នះបីស្មើមួយមាន១០ពិន្ទុ ឈរលេខមួយបណ្ដោះអាសន្ននៅតារាងចំណាត់ថ្នាក់លីគកំពូលកម្ពុជា តាមពីក្រោយដោយភ្នំពេញក្រោន និងព្រះខ័នរាជស្វាយរៀង មានពិន្ទុ៩ដូចគ្នា ក្រោយឆ្លងកាត់បីប្រកួតកន្លងមក។

យ៉ាងណាអ្នកខេត្តសៀមរាបវ័យ​២៥​ឆ្នាំ ក៏បានលើកឡើងដែរថា អ្វីដែលគ្រប់ក្រុមជួបប្រទះគឺវិបត្តិកីឡាកររបួស ជាហេតុធ្វើឱ្យ​ពួកគេពិបាករក្សាចំណាត់ថ្នាក់។

ខ្សែប្រយុទ្ធចំណូលថ្មីរបស់ណាហ្គាវើលដ៍ បាន​ពន្យល់ទៀតថា ៖«រឿងប្រកួតប្រជែងពាននេះដូចខ្ញុំនិយាយអ៊ីចឹង គ្រប់ក្រុមទាំងអស់ទាក់ទងនឹងការរៀបចំ ទាក់ទងនឹងការប្រកួត ពេលខ្លះប្រកួតសំខាន់យើងមានបញ្ហា ព្រោះបញ្ហាអស់ហ្នឹងតែងតែមានរាល់ឆ្នាំសម្រាប់គ្រប់ក្រុម ពេលខ្លះកីឡាករជាប់ពិន័យ កីឡាកររបួស គឺយើងគ្រប់គ្រងអត់បានទេ តែយ៉ាងណាថៃហ្គឺរជាក្រុមដែលមានការប្រកួតបប្រជែង និងជាក្រុមមួយធ្វើឱ្យ​ក្រុមធំៗពិបាកនៅក្នុងលីគ មិនមែនឱ្យ​តែប៉ះថៃហ្គឺដឹងតែស៊ីទេ»។

ដើម្បីពង្រឹង​សមត្ថភាព​ក្រុម និង​ឱ្យ​ការប្រកួតប្រជែងកាន់តែស្វិតស្វាញ អង្គរថាយហ្គឺរ បាននាំចូលកីឡាករបរទេសចំណូលថ្មីដល់ទៅប្រាំនាក់មាន​ ខ្សែប្រយុទ្ធសញ្ជាតិប្រេស៊ីល Eliel Da Cruz Guardiano ខ្សែបម្រើ Kosuke Uchida កីឡាករបេឡារូស Maksim Taleyko កីឡាករ Ata Inia សញ្ជាតិ​តុងហ្គា និងខ្សែប្រយុទ្ធស្លាប Iago Bento Fernandes៕

អត្ថបទ៖ អ៊ុំ សុភក្តិ

មតិយោបល់