- 2021-05-20 01:53:18
- បាល់ទះ
ហេតុអ្វី ណារិទ្ធ ចង់ចាប់គូជាមួយឥន្ទ្រីពិឃាដ ឌូក លេងស៊ីហ្គេមនៅវៀតណាម?
- 2021-05-20 01:53:18
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
ហេតុអ្វី ណារិទ្ធ ចង់ចាប់គូជាមួយឥន្ទ្រីពិឃាដ ឌូក លេងស៊ីហ្គេមនៅវៀតណាម?
ចន្លោះមិនឃើញ
បើសិនជាជាប់ជម្រើស៤នាក់ បានទៅលេងស៊ីហ្គេមនៅប្រទេសវៀតណាមឆ្នាំនេះ អ៊ឹម ណារិទ្ធ ចង់ចាប់ដៃគូលេងជាមួយរៀមច្បង ជុក សោភា ហៅឥន្ទ្រីពិឃាដឌូក ព្រោះតែកីឡាកររបស់ក្លឹបកងពលជា Idol របស់គេយូរឆ្នាំមកហើយ។
កីឡាករជាប់ជម្រើសជាតិបាល់ទះឆ្នេរខ្សាច់តាំងពីឆ្នាំ២០២០ បានបង្ហើបថា ៖«ខ្ញុំចង់ចាប់ដៃគូជាមួយបងឌូកដោយសារទីមួយ គាត់ជា Idol របស់ខ្ញុំ ហើយទីពីរខ្ញុំស្រលាញ់គាត់យូរហើយ ដោយសារឃើញទម្រង់គាត់លេងស្អាត ហើយខ្ញុំក៏ខំហាត់តាមគាត់ ដល់ពេលឥឡូវខ្ញុំមានឱកាសលេងជាមួយគាត់ បើសិនជាអាចបើបានលេងជាមួយគាត់ទៀតក៏កាន់តែសប្បាយចិត្ដដែរ»។
កីឡាកររបស់ក្លឹបស្នងការ មានដើមកំណើតក្នុងស្រុកអន្លង់វែង ខេត្តឧត្ដរមានជ័យ បានយកឌូកធ្វើជា Idol ប្រាំឆ្នាំហើយ ក្រោយឃើញស្មាត់ធំរូបនេះ លេងបាល់ប្រកួតល្អឱ្យក្លឹបពងពលធំអន្តរាគមន៍លេខ៣ ដែលកាលនោះ «តាក់អន្លង់វែង» មានវ័យប្រហែល២០ឆ្នាំ។
ទោះបីជាយ៉ាងណា វាគ្រាន់ជាការយល់ឃើញរបស់គេប៉ុណ្ណោះ មិនបានឆ្លុះបញ្ចាំងពីការយល់ឃើញរបស់ក្រុមទាំងមូលឡើយ ហើយអ្វីៗអាស្រ័យទៅលើការរៀបចំរបស់ក្រុមគ្រូបង្វឹកតាមភាពជាក់ស្ដែង។ យ៉ាងណាក្នុងបទសម្ភាសន៍ថ្មីៗនេះ អ៊ឹម ណារិទ្ធ មានជំនឿចិត្តដល់ ៦០% ក្នុងការជាប់ជម្រើសបួននាក់។
ការប្រកួតព្រឹត្តិការណ៍កីឡាស៊ីហ្គេមលើកទី៣១ ឆ្នាំ២០២១ នៅវៀតណាម សហព័ន្ធបាល់ទះកម្ពុជា នឹងបញ្ជូនក្រុមកីឡាវិញ្ញាសារបាល់ទះឆ្នេរខ្សាច់ផ្នែកបុរសចំនួន២ក្រុមចូលរួម។ ដូច្នេះក្នុងចំណោម៦នាក់ ដែលបាននឹងកំពុងហ្វឹកហាត់ ត្រូវជម្រុះយក៤នាក់ ដើម្បីត្រៀមការប្រកួតដែលនឹងមកដល់ថ្ងៃទី ២១ វិច្ឆិកា ដល់ ២ធ្នូ ឆ្នាំ២០២១ ក្នុងពេលខាងមុខ៕