• 2021-05-20 01:33:42
  • បាល់ទះ

តោះ​មក​ស្គាល់​ Idol របស់ គួន ម៉ុម ជា​ស្ដេច​បាល់ទះ​របស់​អ៊ីតាលីលោត​ដូច​ហោះ​

  • 2021-05-20 01:33:42
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

គួន ម៉ុម​ បាន​ចាត់​ទុក​ស្ដេច​បាល់ទះ​របស់​អ៊ីតាលី Ivan Zaytsev ​ជា​និមិត្តរូប​របស់​ខ្លួន (Idol) ​ដើម្បី​ហាត់​រៀន​តាម​ក្នុង​នាម​ជា​កីឡាករ​បាល់ទះ​អាជីព​។

សម្រាប់ Ivan Zaytsev ​ប្រិយមិត្តពិត​​ជា​បាន​ដឹង​ហើយ​ថា មាន​សមត្ថភាព​កម្រិត​ណា​ គេ​ជា​កីឡាករ​​បាល់​ទះ​អាជីព​ដែល​មាន​កម្ពស់​​រហូត ២,០៤ ប៉ុន្តែ​សាច់​ដុំ​កង់ៗ ហើយ​អាច​លោត​បាន​៣,៧០ម៉ែត្រ​។ មិន​ត្រឹម​តែ​ចង់​ហាត់​រៀន​តាម​ទាំង​សមត្ថភាព​ប៉ុណ្ណោះ​ទេ គួន​ ម៉ុម ​ចង់​ហាត់​រៀន​តាម​ទាំង​កាយ​សម្បទារ​ថែម​ទៀត​ផង​​ ដែល​នេះ​​ហើយ​ទើប​រូព​គេ​​ប្រឹងប្រែង​ហ្វឹកហាត់​រហូត​មាន​​រូបរាងកាយ​​សក្តិសម​ជា​អ្នក​កីឡា​បាន​ល្អ​កម្រិត​ដូច​បច្ចុប្បន្ន​។

​កូន​អ្នក​តាកែវ​រូប​នេះ​ជា​កីឡាករ​ជម្រើស​ជាតិ​កម្ពុជា​​លើ​ក្ដារ​​ល្អ​​មួយ​រូប​របស់​កម្ពុជា​បច្ចុប្បន្ន​។ គេ​ក៏​ជា​កូន​សោ​សំខាន់​ក្នុង​ក្រុម​ក្នុង​ការ​ចូ​ល​រួម​ស៊ីហ្គេម​ឆ្នាំ​នេះ​នៅ​វៀតណាមផង​ដែរ​។ ​

**​តោះ​ចង់​ដឹង​ថា Ivan Zaytsev ​ ​មាន​សមត្ថភាព​កម្រិត​ណា​ទើប​ គួន​ ម៉ុម យក​ជា​និមិត្ត​រូប​សូម​ទស្សនា​វីដេអូ​ខាង​ក្រោម​៖ **

អត្ថបទ៖ ស្រី សុវណ្ណដារ៉ា​

មតិយោបល់