- 2021-05-19 04:06:49
- បាល់ទាត់
នុះ! ខ្វះ១១ថ្ងៃទៀតដល់ផ្ដាច់ព្រ័ត្រ UCL តែយប់មិញ Kante របួសបាត់
- 2021-05-19 04:06:49
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
នុះ! ខ្វះ១១ថ្ងៃទៀតដល់ផ្ដាច់ព្រ័ត្រ UCL តែយប់មិញ Kante របួសបាត់
ចន្លោះមិនឃើញ
N'Golo Kante កីឡាករនាំលេងរបស់ Chelsea បានទទួលរងរបួស ខណៈសល់១១ថ្ងៃទៀតវគ្គផ្ដាច់ព្រ័ត្រ Champions League ទល់នឹង Manchester City មកដល់។
កីឡាករសញ្ជាតិបារាំងបានប្ដូរចេញ ក្រោយលេងបាន៣២នាទី ក្នុងជំនួប Chelsea យកឈ្នះ Leicester City ២-១ ខិតជិតយកបានកៅអីមួយដើម្បីទៅលេងនៅ UCL រដូវកាលក្រោយ។ ជ័យជម្នះនេះបានជួយ Chelseaឡើងមកកាន់លេខ៣នៃតារាងពិន្ទុ Premier League លើ Leicester មួយពិន្ទុ។
Kante ជាកីឡាករនាំលេងតំបន់កណ្ដាលយ៉ាងសំខាន់សម្រាប់ Chelsea ប៉ុន្តែយប់មិញគេប្ដូរចេញ បន្ទាប់ពីមានអារម្មណ៍ខ្លួនមានបញ្ហា។ គេក៏មិនទាន់ដឹងច្បាស់ថា ហេតុអ្វីបានជា Kante ប្ដូរចេញ ស្របពេលលោក Tuchel និយាយថា លោកមិនទាន់ដឹងពីទំហំនៃរបួសនៃឡើយរងចាំការពិនិត្យនៅថ្ងៃពុធនេះ។
Chelsea នឹងត្រូវជួប Manchester City នៅថ្ងៃទី ២៩ ខែ ឧសភាខាងមុខក្នុងទីក្រុង Porto សម្រាប់ការប្រកួតវគ្គផ្ដាច់ព្រ័ត្រ Champions League៕