- 2021-05-19 02:50:45
- បាល់ទាត់
ឃុន សេងថៃ បើកលក់ស៊ុបស្មងគោវិញហើយ ១ថ្ងៃលក់បានជិត១០០គីឡូដែរ
- 2021-05-19 02:50:45
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
ឃុន សេងថៃ បើកលក់ស៊ុបស្មងគោវិញហើយ ១ថ្ងៃលក់បានជិត១០០គីឡូដែរ
ចន្លោះមិនឃើញ
បន្ទាប់ពីបិទហាងអស់មួយរយៈដោយសារកូវីដ-១៩ ហាងស៊ុបស្មងគោសន្ធរមុខរបស់ខ្សែប្រយុទ្ធ ឃុន សេងថៃ បានបើកលក់វិញហើយក្នុងខែនេះប៉ុន្តែបានតែខ្ចប់ប៉ុណ្ណោះ ដើម្បីគោរពតាមការណែនាំរបស់ប្រមុខរាជរដ្ឋាភិបាល។
កាលមិនទាន់ផ្ទុះជំងឺកូវីដ-១៩ ស៊ុបស្មងគោរបស់អ្នកប៉ោយបែតរូបនេះ លក់បានរហូតដល់តោនក្នុងមួយថ្ងៃ។ យ៉ាងណាមិញការបើកលក់បួនថ្ងៃនេះ គេអាចលក់ចេញបានជិត១០០គីឡូដែរក្នុងមួយថ្ងៃៗ។
អតីតយុវជនបឹងកេត បានលើកឡើងថា៖«សម្រាប់របរស៊ុបស្មងគោវារៀងស្ងាត់តិចដោយសារកូវីដផងអីផង ណាមួយយើងបិទបានប្រហែល១ខែជាងហើយ យើងទើបបើកខ្ចប់វិញ បានរយៈពេលពីរថ្ងៃបីថ្ងៃ យើងបើកខ្ចប់ទៅញ៉ាំផ្ទះអត់ទាន់បើកដំណើរការវិញទេ ហើយសម្រាប់លក់ប្រចាំថ្ងៃវិញ អាយើងខ្ចប់លក់មួយថ្ងៃជិត១០០គីឡូ»។
បើលក់មួយថ្ងៃបានជិត១០០គីឡូក្រាម សេងថៃ គ្រាន់អាចទប់ទល់ថ្លៃផ្ទះជួលខ្លះ ខណៈការបិទមួយរយៈមុននេះ ហាងរបស់គេគ្មានចំណូលទាល់តែសោះ។ យ៉ាងណាជាសំណាងក្នុងអំឡុងពេលកូវីដ ម្ចាស់ផ្ទះបានបន្ធូរបន្ថយថ្លៃជួលខ្លះដែរ។
ជាចុងក្រោយខ្សែប្រយុទ្ធដ៏ល្អរបស់អគ្គិសនីកម្ពុជា សូមអរគុណដល់ម្ចាស់ផ្ទះនិងអតិថិជនថ្មីចាស់ទាំងអស់ ដែលជួយគាំទ្រហាងរបស់ខ្លួនរហូតមក៕