• 2021-05-17 07:30:35
  • បាល់ទាត់

Pogba ថា កុំ​ឃើញ Kante ស្លូត​ៗអ៊ីចឹង​ តែ​រឿង​វៃ​បៀរ​និង​លេង​អុក​ស្ដេច​ល្បិច​ហើយ

  • 2021-05-17 07:30:35
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

Paul Pogba បាន​ទម្លាយ​ឲ្យ​ដឹង​ថា​មិត្តរួម​ជាតិ​បារាំង N’Golo Kante ពូកែ​ប្រើ​ល្បិច​​ណាស់​រាល់​ពេល​លេង​បៀរ​ឬអុក ប៉ុន្តែ​គេ​គឺ​ជា​កីឡាករ​គួរ​ឲ្យ​ស្រឡាញ់​បំផុត​ក្នុង​បាល់ទាត់។

ខ្សែ​បម្រើ​​របស់ Manchester United ខាង​លើ​​តែងតែ​ចាប់​ដៃ​គូ​​លេង​តំបន់​បម្រើ​ជាមួយ Kante ពេល​ដែល​លេង​ក្នុង​ជម្រើសជាតិ​បារាំង។ Pogba បាន​ប្រាប់ beIN Sports ថា Kante តែង​ប្រើ​ល្បិច​​ដើម្បី​ឈ្នះ ហើយ​និយាយ​ពី​រឿង​លេង​បាល់​វិញ​មាន​បច្ចេកទេស​ខ្ពស់​និង​ឥរិយាបទ​ល្អ។

Pogba បន្ថែម​ថា៖ “Kante ល្បិច​ច្រើន​ណាស់​ក្នុង​ការ​លេង​បៀរ​និង​អុក។ គេ​តែងនិយាយ​ថា​គេ​មិន​បាន​ប្រើន​ល្បិច​ តែ​គេ​ល្បិច​ខ្លាំង​ណាស់។ តែ​យ៉ាងណា​គេ​ជា​មនុស្ស​ឆ្លាត គ្រប់​គ្នា​គួរ​តែ​ស្រឡាញ់​គេ។ គ្រប់​គ្នា​មិន​អាច​ស្អប់​គេ​បាន​ឡើយ។ គេ​ជា​មនុស្ស​ដាក់​ខ្លួន ចិត្ត​ល្អ​ និង​អាជីព​ណាស់។​ គេ​មិន​ដែល​តវ៉ា តែ​ប្រឹង​លេង”៕

ប្រភព៖ Dailymail ប្រែ​សម្រួល៖ ហេង សុធារិទ្ធិ

មតិយោបល់