• 2021-05-10 08:06:09
  • បាល់ទាត់

​តាម​ពិត​ចឹង​សោះ! ប្រាក់ មុន្នីឧត្ដម ប្រាប់​មូលហេតុ​ពេលហាត់​ពាក់​អាវ​បិទជិត​ព្រោះ​រឿង​ពីរ​

  • 2021-05-10 08:06:09
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ខ្សែ​បម្រើ​ប្រយុទ្ធ​របស់​ក្លឹប​បាល់ទាត់​ព្រះ​ខ័ន​រាជ​ស្វាយរៀង ប្រាក់ មុន្នីឧត្ដម ​​ប្រាប់​មូលហេតុ​ពេល​ហាត់​ ចូល​ចិត្ត​ពាក់​អាវ​បិទ​ជិតគឺ​ដើម្បី​តែ​​រឿង​ពីរ​នេះ​។

អតីត​​កីឡាករ​ជម្រើស​ជាតិ​កម្ពុជា​​រូប​នេះ​បាន​និយាយ​ថា «​​តាម​ពិត​ខ្ញុំ​ពាក់​អាវ​ជិត​ៗ​ហប់​ៗ​​ហ្នឹង​ព្រោះ​​ទី​១​ពាក់​ឲ្យ​ដើម្បីឲ្យ​វា​ឆាប់​ចេញ​ញើស និង​ទី​២ ពេល​ចេញ​ញើស​មក​​​អាវ​នោះ​វាជួយ​បឺត​ញើស​យើង​បាន​លឿន​។ និយាយ​ទៅ​ពេល​ហាត់​ចប់​ទើប​ខ្ញុំ​ដោះ​វាចេញ​»។ ខ្សែ​​បម្រើ​ប្រយុទ្ធ​​ដ៏​មាន​ប្រជប្រិយភាព​រូប​នេះ ​​បច្ចុប្បន្ន​នៅ​តែ​ជា​កីឡាករ​ឆ្នើម​របស់​ព្រះខ័ន​រាជ​ស្វាយរៀង​ និង​ជា​កីឡាករ​សំខាន់​សម្រាប់​​ក្រុម​ផង​ដែរ​៕

អត្ថបទ៖ ស្រី សុវណ្ណដារ៉ា​

មតិយោបល់