• 2021-05-10 07:28:31
  • បាល់ទាត់

Kante ​ប្រាប់​ហេតុផល ​ប្រឹង​លេង រត់​មិន​ចេះ​ខ្ជិល​ឡើយ​

  • 2021-05-10 07:28:31
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

​N'golo Kante ​ជា​កីឡាករ​លេចធ្លោ​ម្នាក់​របស់​ក្រុម Chelsea ​ហើយ​ក៏​ជា​តួ​អង្គ​សំខាន់​សម្រាប់​ក្រុម ​ឡើង​ដល់​វគ្គ​ផ្ដាច់ព្រ័ត្រ​ពាន​រង្វាន់ UEFA Champions League ​ផង​ដែរ។

​កីឡាករ​សញ្ជាតិ​បារាំង ​មុខ​រីករាយ​កម្រ​កើត​ទុក​ខាង​លើ​នេះ ​ត្រូវ​បាន​សមាជិក​ក្រុម​សរសើរ​មិន​ដាច់​ពី​មាត់​នោះ​ទេ ​ចំពោះ​ខិតខំ​ប្រឹងប្រែង​របស់​គេ។ ​តាំង​ពី​លេង​នៅ​លីគ​កម្រិត​ទាប ​រហូត​មាន​ឱកាស​លេង​នៅ Premier League ​ឈ្នះ​ពាន​រង្វាន់​ជាមួយ​ក្រុម Leicester City ​និង​បច្ចុប្បន្ន​កំពុង​ជួយ​ក្រុម Chelsea ​នេះ​ទៀត គឺ​មិត្ត​រួម​ក្រុម​របស់​គេ​ម្នាក់​ណា​ក៏​សរសើរ​ពី​ការ​ខិតខំ​របស់ Kante ​មិន​ដាច់​ពី​មាត់​ឡើយ។

​ហេតុ​អ្វី​បាន​ជា Kante តែងតែ​លេង​១០០​%​នៅ​លើ​ទីលាន ​និង​មិន​ដែល​ចេះ​ខ្ជិល​នោះ? ខ្សែ​បម្រើ​វ័យ​៣០​ឆ្នាំ​ដែល​ជួយ​បារាំង​លើក​ពាន World Cup 2018 ​បាន​និយាយ​ថា​៖ “យើង​មាន​សំណាង​ណាស់​ដែល​បាន​លេង​បាល់ទាត់ ​និង​ទទួល​បាន​ប្រាក់​ចំណូល​ច្រើន។ មាន​មនុស្ស​ជា​ច្រើន ​ដែល​ធ្វើ​ការ​លំបាក​និង​ទទួល​បាន​កម្រៃ​តិច​។ នេះ​ជា​ហេតុផល​ដែល​ខ្ញុំ​តែងតែ​ផ្ដល់​គ្រប់​យ៉ាង​នៅ​លើ​ទីលាន”៕

អត្ថបទ៖ ប្រុស យុទ្ធ

មតិយោបល់