- 2021-05-10 02:31:10
- បាល់ទាត់
ចាញ់ Milan ធ្លាក់ដល់លេខ៥ តែ Pirlo ថា មិនចុះចេញពីតំណែងឡើយ
- 2021-05-10 02:31:10
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
ចាញ់ Milan ធ្លាក់ដល់លេខ៥ តែ Pirlo ថា មិនចុះចេញពីតំណែងឡើយ
ចន្លោះមិនឃើញ
អ្នកចាត់ការ Andrea Pirlo បាននិយាយថា លោកនឹងមុនចុះចេញពីតំណែងនៅក្លឹប Juventus ឡើយ ត្បិតដឹកនាំចាញ់ AC Milan ៣-០ ធ្លាក់ដល់លេខ៥ក្នុងតារាងពិន្ទុ Serie A។
Juventus ពេលនេះស្ថិងនៅលេខ៥ គម្លាតក្រោមក្រុមលេខ៤ Napoli ១ពិន្ទុ។ Atalanta និង AC Milan ស្ថិតនៅលេខ២និង៣ លើក្រុមរបស់លោក Pirlo ២ពិន្ទុ។ Juventus នឹងបាត់បង់កៅអីទៅលេងនៅពានអឺរ៉ុប Champions League ប្រសិនបើចំណាត់ថ្នាក់បន្តបែបនេះរហូតដល់ចប់លីគ។
ក្រោយបញ្ចប់ការប្រកួតយប់មិញ Pirlo បាននិយាយថា៖ "ថាម៉េចចេញពីតំណែង? ទេខ្ញុំនឹងមិនចុះចេញទេ។ ខ្ញុំទទួលបានតួនាទីនេះដោយភាពរីករាយ ចំពេលដែលក្លឹបកំពុងមានការលំបាក។ នៅសល់៣ប្រកួតទៀតបានចប់លីគ ដូច្នេះខ្ញុំនឹងបន្តធ្វើការដរាបណាក្លឹបបញ្ឃប់ខ្ញុំ"៕