• 2021-05-07 02:12:53
  • បាល់ទះ

លោក សំរឹទ្ធ សេរី យល់​ឃើញ​ថាបច្ចុប្បន្ន Libero ២រូបនេះល្អជាងគេ

  • 2021-05-07 02:12:53
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

លោក សំរឹទ្ធ សេរី អតីត Libero ក្លឹបកងពលធំអន្តាគមន៍លេខ ៣ មើលឃើញ Libero ពីររូបដែល​មាន​សមត្ថភាពល្អជាងគេក្នុង​ពេល​បច្ចុប្បន្ន បើធៀនបនឹង Libero ក្លឹបផ្សេងទៀត។ អ្នកទាំងពីរនោះគឺ សុវណ្ណ ដារ៉ា របស់វិសាខា និង អ៊ិន ដានិត របស់កងពល។

លោក សំរិទ្ធ សេរី ពន្យល់ថា ៖«បច្ចុប្បន្នហ្នឹងតាមខ្ញុំគិតខ្ញុំឱ្យលេខមួយទៅដារ៉ា។ គាត់ក្មេងហើយ គាត់មានកាយសប្បទារល្អ មានភាពឆ្លាតវ័យ ហើយការលេងរបស់គាត់ស្មារតីអីល្អ។ បន្ទាប់មកខ្ញុំឱ្យ​ដានិតរបស់កងពលខ្ញុំលេខពីរ បើ Libero ផ្សេងៗទៀតខ្ញុំមើលទៅ គាត់នៅមានកម្រិត»។

បុរសវ័យ៣៥ឆ្នាំ បានលើកពីសុវណ្ណដរ៉ាមក​និយាយ​មុនថា កីឡាករវិសាខារូបនេះនៅក្មេង មានភាពរហ័សរហួន ទទួលសេវាល្អ ថ្នក់​ល្អ មិនតក់ស្លុត មិនងាយបាក់ទឹកចិត្ត និងចេះបញ្ជាក្រុមពេល​កមពុង​ប្រកួត​។ ចំពោះចំណុចខ្វះខាត ជម្រើសជាតិបាល់ទះក្នុងសាលរបស់កម្ពុជារូបនេះ នៅស្ទើរត្រង់ប្រើក្រញាំចាប់សេវាលើ។

ចំណែកដានិតវិញ អតីតកីឡាកររបស់កងពលនៅអំឡុងឆ្នាំ ២០១៦ ដល់ ២០១៩ យល់ឃើញថា Libero រូបនេះមានថ្នក់ល្អ បើទោះ​សឺវីសលោតគប់​នោះ​ខ្លាំង​ប៉ុណ្ណា​ក៏​ដោយ គឺ​មិនងាយវាយ​ស៊ីគេឡើយ។ ម្យ៉ាងគេយល់ពីការសារ៉េបាល់ ប៉ុន្តែបើ​និយាយ​ពី​ចំណុចខ្វះខាត ដានិត​នៅ​ស្ទើរក្រញាំ​ចាប់​សេវា​លើ​ដូច​ដារ៉ា​ដែរ ហើយ​ថែម​ទាំង​លេងឆាប់បាក់ទឹកចិត្ត៕

អត្ថបទ៖ អ៊ុំ សុភក្តិ

មតិយោបល់
អត្ថបទថ្មី