• 2021-05-07 01:08:00
  • បាល់ទាត់

សួរ​ថា​ឈឺ​ទេ? Kroos ​បោះ​សម្ដី​បែប​នេះ​ដាក់ Mount ​វិញ ​ក្រោយ​ហ៊ាន​ឌឺ​សិស្ស​ច្បង

  • 2021-05-07 01:08:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

​ខ្សែ​បម្រើ​ Mason Mount ​បាន​ឆ្លៀត​ឌឺដង​ដាក់​ Toni Kroos បន្ទាប់​ពី Chelsea បាន​យក​ឈ្នះ Real Madrid ទទួល​បាន​ឱកាស​ឡើង​វគ្គ​ផ្ដាច់ព្រ័ត្រ Champions League។

កីឡាករ​វ័យ​ក្មេង​របស់​អង់គ្លេស​ខាង​លើ​បាន​និយាយ​ថា​៖ “ខ្ញុំ​ឃើញ​កីឡាករ​របស់​ពួក​គេ (Madrid) ម្នាក់​​ (Kroos)និយាយ​​មុន​ការ​ប្រកួត​ថា គេ​មិន​ដែល​​ភ័យ​ខ្លាច​ឡើយ​សម្រាប់​ខ្លួន​ឯង។ ប៉ុន្តែ​ជា​ក្រុម​មួយ ពួក​គេ​​ត្រូវ​តែ​ភ័យ​ចំពោះ​ពួក​យើង​ជា​ក្រុម​តែ​ម្ដង”។ ក្រោយពី​ហ៊ាន​ឌឺ​ដង​បែប​នេះ​ហើយ ស្រាប់​តែ​កីឡាករ​អាល្លឺម៉ង់​មិន​ទុក​យូរ​នោះ​ទេ ពោល​គឺ​តប​វិញ​ភ្លាម​ៗ​តែ​ម្ដង។

​Kroos ​ដែល​ឈ្នះ UCL ​បាន​៤​ដង​ជាមួយ Real Madrid ​និង World Cup ​ម្ដង​ជាមួយ​ជម្រើស​ជាតិ​អាល្លឺម៉ង់​បាន​និយាយ​ថា​៖ “​នៅ​តែ​គេង ok ។ ​ប៉ុន្តែ​ម្សិលមិញ​ពិត​ជា​បាន​ល្អ​ណាស់ ​ចូល​រួម​ត្រេកអរ។ សូម​សំណាង​ល្អ​ក្នុង​ការ​មាន​ឱកាស​លេង CL ​ផ្ដាច់ព្រ័ត្រ​ជា​លើក​ដំបូង​ផង​”៕

អត្ថបទ៖ ប្រុស យុទ្ធ

មតិយោបល់
អត្ថបទថ្មី