• 2021-05-06 02:38:26
  • បាល់ទាត់

Casemiro ថា Chelsea គេ​ខ្លាំង​ណាស់ បំភ្លេច UCL គិត​រឿង​ប៉ះ Sevilla ​អាទិត្យ​នេះ​វិញ

  • 2021-05-06 02:38:26
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ខ្សែ​បម្រើ Casemiro បាន​ទទួល​ស្គាល់​ថា Chelsea ពិត​ជា​ខ្លាំង ក្រោយ​ពួក​គេ​​យក​ឈ្នះ Real Madrid ២-០ ជើង​ទី​ពីរ Champions League វគ្គ​ពាក់​កណ្ដាល​ផ្ដាច់ព្រ័ត្រ។

កីឡាករ​សញ្ជា​ប្រេស៊ីល​បាន​ពន្យល់​ថា តោខៀវ​​គឺ​ជា​ក្រុម​ដែល​ល្អ ហើយ​​សង្កត់​ធ្ងន់​ថា គេ​និង​មិត្តរួម​ក្រុម Madrid ទាំង​អស់​ ពេល​នេះ​ត្រូវ​ផ្ដោត​​លើ​ការ​ប្រកួត​ទល់​នឹង Sevilla ក្នុង​លីគ​នៅ​ចុង​សប្ដាហ៍​នេះ​វិញ។

“​នៅ​២៥​នាទី​ដំបូង​ ពួក​យើង​លេង​ល្អ​ជាង ហើយ​ពួក​យើង​មាន​ឱកាស​​ដល់​ទៅ​២​ដង​របស់ Benzema។ ប៉ុន្តែ​ក្រោយ​មក Chelsea គេ​ល្អ​ជាង​វិញ​ និង​មាន​ឱកាស​ច្រើន​។ ខ្ញុំ​គិត​ថា Chelsea លេង​ល្អ​ជាង​ពួក​យើង​”។ សម្ដី Casemiro ក្រោយ​បញ្ចប់​ការ​ប្រកួត។

កីឡាករ​វ័យ​២៩​ឆ្នាំ​បន្ថែម​ទៀត​ថា៖ "ថ្ងៃ​នេះ​ពួក​យើង​បាន​បង្ហាញ​ថា អ្វី​ដែល​ពួក​យើង​ធ្លាប់​ឈាន​ទៅ​ដល់​កន្លង​​មក​គឺ​ជា​ប្រវត្តិសាស្រ្ដ។ ហើយ​វា​ពិត​ជា​មិន​ងាយស្រួល​ទេ​ក្នុង​ការ​ឈ្នះ UCL។ ពេល​នេះ​ពួក​យើង​គួរ​តែ​គិត​អំពី​ការ​ជួប Sevilla វិញ​។ ពួក​​យើង​ត្រូវ​តែ​បែរ​មក​គិត​ពី​ពាន​លីគ​វិញ"។

ការ​ប្រកួត​លីគ​កំពូល​អេស្ប៉ាញ La Liga នៅ​សល់​តែ​៥​ប្រកួត​ទៀត​ប៉ុណ្ណោះ​។ Atletico Madrid កំពុង​ឈរ​កំពូល​តារាង​ គម្លាត​លើ Real Madrid និង Barcelona តែ​២​ពិន្ទុ​​ទេ៕ ​

អត្ថបទ៖ ហេង សុធារិទ្ធិ

មតិយោបល់