- 2021-05-06 01:37:32
- បាល់ទាត់
Rio ថា Real Madrid ចាស់ហើយ យប់មិញគួរតែចាញ់៥ឬ៦គ្រាប់ឯណោះ
- 2021-05-06 01:37:32
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
Rio ថា Real Madrid ចាស់ហើយ យប់មិញគួរតែចាញ់៥ឬ៦គ្រាប់ឯណោះ
ចន្លោះមិនឃើញ
Rio Ferdinand បាននិយាយវិភាគអំពីការប្រកួតរបស់ក្រុម Real Madrid បន្ទាប់ពីពួកគេចាញ់ Chelsea ២-០ សម្រាប់ជើងទីពីរពាន Champions League ធ្លាក់ចេញពីវគ្គពាក់កណ្ដាលផ្ដាច់ព្រ័ត្រ។
ក្រុមរបស់លោក Zinedine Zidane ត្រូវការរកគ្រាប់បាល់ក្រៅដីឲ្យបានដើម្បីមានឱកាសឈានទៅវគ្គបន្ត ប៉ុន្តែពួកគេធ្វើមិនបានល្អមិនអាចទៅរួចជាមួយ Chelsea ឡើយ។ និយាយក្រោយបញ្ចប់ការប្រកួត Ferdinand បាននិយាយថា អ្នកទស្សនាសំណាងហើយ ដែលមិនឃើញ Madrid ចាញ់ច្រើនគ្រាប់ជាងនេះ។
ប្រាប់ BT Sport លោក Ferdinand និយាយថា Madrid មានកីឡាករល្អច្រើន ប៉ុន្តែពួកគេមើលទៅដូចជានឿយហត់ណាស់យប់មិញ។ ពួកគេមើលទៅដូចជាក្រុមចាស់មួយ ហើយ Chelsea ជាក្រុមក្មេងមួយដែលស្រែឃ្លានជ័យជម្នះ។ Chelsea គួរតែឈ្នះ៥ឬ៦គ្រាប់យប់មិញ។ តោខៀវលេងបាល់លឿន និងបំបែកបាល់ចេញពីខ្សែបម្រើ។
ជ័យជម្នះរបស់ Chelsea ពួកគេនឹងឡើងទៅជួបក្រុមរួមលីគ Manchester City ក្នុងវគ្គផ្ដាច់ព្រ័ត្រ Champions League នៅថ្ងៃទី ២៩ ខែ ឧសភាខាងមុខ៕