- 2021-05-06 01:07:46
- បាល់ទាត់
គ្រូ Chelsea ថាការងារមិនទាន់ចប់ ត្រូវទៅលើកពាននៅ Istanbul ទៀត
- 2021-05-06 01:07:46
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
គ្រូ Chelsea ថាការងារមិនទាន់ចប់ ត្រូវទៅលើកពាននៅ Istanbul ទៀត
ចន្លោះមិនឃើញ
ក្រុមតោខៀវ Chelsea បានឡើងទៅវគ្គផ្ដាច់ព្រ័ត្រហើយ ក្រោយពីយកឈ្នះលើក្រុម Real Madrid ជើងទី២យប់មិញ ក្នុងលទ្ធផល ២-០ ទៀតសរុបទាំងពីរជើង ៣-១ ពានរង្វាន់ UEFA Champions League ។
ត្បិតតែធ្វើបានល្អសម្រាប់ប្រកួតវគ្គពាក់កណ្ដាលផ្ដាច់ព្រ័ត្រយ៉ាងណាក្ដី ប៉ុន្តែសម្រាប់លោក Thomas Tuchel ថាការងារមិនទាន់បញ្ចប់ កុំទាន់សប្បាយចិត្តពេកអី។ លោក មានគោលដៅទៅលេងវគ្គផ្ដាច់ព្រ័ត្រនៅ Istanbul ហើយលើកពានរង្វាន់ UEFA Champions League នេះទៀត ព្រោះនេះជាអ្វីដែលក្លឹបត្រូវធ្វើបន្ដ។
រំលឹកថាលោក Tuchel នេះឡើងវគ្គផ្ដាច់ព្រ័ត្រពានរង្វាន់ UCL នេះ២ឆ្នាំជាប់គ្នាមកហើយ ដោយឆ្នាំមុនលោកដឹកនាំ PSG ឡើងដល់វគ្គផ្ដាច់ព្រ័ត្រដែរ តែចាញ់ក្រុម Bayern Munich ១-០។ ខណៈដែលឆ្នាំនេះវិញមកដឹកនាំ Chelsea ឡើងផ្ដាច់ព្រ័ត្រទៀត តែប៉ះ Man City ម្ដង។ ការប្រកួតនឹងធ្វើឡើងនៅថ្ងៃទី ២៩ខាងមុខនេះហើយ៕