• 2021-05-05 11:30:53
  • បាល់ទាត់

Pepថា​ ភាព​ជោគជ័យ​របស់​ Man City មក​ទល់​នឹង​ថ្ងៃ​នេះ​ មិនមែន​ដោយ​សារ​លុយ​ទាំង​ស្រុង​ទេ​

  • 2021-05-05 11:30:53
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

លោក​ Pep Guardiola អ្នក​ចាត់​ការ​ក្លឹប​ Manchester City បាន​និយាយ​ក្រោយ​ប្រកួត​ឈ្នះ​ Paris Saint Germain ក្នុង​លទ្ធផល​ ២-០ នៅ​ប្រកួត​ UEFA Champions League ពាក់​កណ្ដាល​ផ្ដាច់​ព្រ័ត្រ​ជើង​ទី២​ កាល​ពី​ម្សិលមិញ​នេះ​ថា​ ភាព​ជោគ​ជ័យ​របស់​ក្លឹប​មក​ទល់​នឹង​ថ្ងៃ​នេះ​ មិន​មែន​ដោយ​សារ​លុយ​ទាំង​ស្រុង​នោះ​ទេ​។

លោក​ Pep បាន​និយាយថា​៖" រាល់​ថ្ងៃ​នេះ​កីឡាករ​យើង​ទាំង​អស់​ខិត​ខំ​ និង​លេង​បាន​ល្អ​ជាប់​រហូត​។ ពួក​គេ​ស៊ុត​បាល់​ចូល​តាម​ប្រលោះ​ចង្កេះ​ខ្សែ​ការពារ​អី​ណោះ​ដូច​កាល​ពី​ប្រកួត​ជើង​ទី១អញ្ចឹង​។​ រួច​នៅ​ប្រកួត​លើក​នេះ​កីឡាករ​យើង​ម្នាក់​បាន​ស៊ុត​ប៉ះ​របារ​ទី​អី​ដែរ​ តែ​អ្នក​ប្រហែល​ជា​ដឹង​ពី​ទម្រង់​គេ​តិច​តួច​ណាស់​ "។

លោក​បាន​បន្ត​ថា​៖" និយាយ​ទៅ​ការ​ប្រកួត​ពិបាក​ៗ​អញ្ចឹង​ ទាម​ទារ​ទាល់​តែ​កីឡាករ​ហ្នឹង​ស្វះ​ស្វែង​ ចូល​រួម​ណាស់​។ អញ្ចឹង​ហើយ​​ខ្ញុំ​ចង់​​អរគុណ​ដល់​ម្ចាស់​ក្លឹប​ Man City ប្រធាន​ក្រុមប្រឹក្សាភិបាល​ បុគ្គលិក​ក្លឹប​នេះ​ទាំង​អស់​។ ក្លឹប​នេះ​បាន​មក​ដល់​ដូច​ពេល​នេះ​គឺ​ដោយ​សារ​តែ​អ្នក​គ្រប់​គ្នា​នៅពីក្រោយជួយ​មក​ដល់​ទីនេះ​ ​មិន​មែន​ដោយ​សារ​តែ​មាន​​លុយ​ទាំង​ស្រុង​នោះ​ទេ​។ បើ​អ្នក​យល់​ឃើញ​ថា​ក្លឹប​នេះ​ជោគជ័យ​ដោយ​សារ​តែ​លុយ​តែ​មួយ​មុខ​ អ្នក​គិត​ខុស​ហើយ​ "។

ក្លឹប​ Manchester City បានឡើង​ទៅ​ប្រកួត​ UCL វគ្គ​ផ្ដាច់​ផ្ដាច់​ព្រ័ត្រ​ ក្រោយ​ឈ្នះ​ PSG ម្សិលមិញ​នេះ​៕

ប្រភព៖ Fotmob

អត្ថបទ៖ ហ៊ីម រស្មី

មតិយោបល់