• 2021-05-05 07:47:17
  • បាល់ទាត់

ឱ ភារុណ ៖​គ្រប់​កីឡាករ​តែង​មាន​ក្ដី​ស្រមៃ​ចង់​ទៅ​លេង​ក្រៅ​ស្រុក​រួម​ទាំង​គេ​ដែរ

  • 2021-05-05 07:47:17
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ខ្សែ​ប្រយុទ្ធ​បឹង​កេត ឱ ភារុណ ​បាននិយាយ​ថា គ្រប់​កីឡាករ​បាល់ទាត់​តែង​មាន​ក្ដី​ស្រមៃ​ចង់​ទៅ​លេង​ក្រៅ​ស្រុក រួម​ទាំង​គេ​ក៏​ចង់​ទៅ​លេង​នៅ​ក្លឹប​​ក្រៅ​ស្រុក​គឺ​ក្លឹប​យក្ស​របស់​ថៃ Buriram Unite ​។

កូន​អ្នក​ប៉ោយប៉ែត​រូប​នេះ​បាន​ឲ្យ​ដឹង​ថា គេ​មាន​ក្ដី​ស្រមៃ ចង់​ទៅ​លេង​ក្លឹប​ខាង​លើ​យូរ​មក​ហើយ​ ពោល​តាំង​ពី​ចេះ​លេង​បាល់​​មក​គឺ​​ស្រលាញ់​ក្លឹប​នេះ​តែ​ម្ដង​។ មូល​ហេតុ​ដែល​ស្រលាញ់​ និង​ចង់​ទៅ​លេង​ក្លឹប​​នេះ​​ពី​ព្រោះ​ជា​ទឹក​ដី​ដែល​​ក្បែរ​ខាង កម្ពុជា​ដែរ​។

ឱ ភារុណ ​ជា​អតីត​យុវជន​ក្រោម​១៨​ឆ្នាំ​បឹងកេតកាល​ឆ្នាំ​២០១៦​ និង​បាន​ឡើង​មក​លេង​ឈុត​ធំ​​បឹង​កេត​កាល​ឆ្នាំ​២០១៧​។ គេ​កើត​ថ្ងៃ​ទី​១៥ ខែ​ឧសភា ឆ្នាំ​១៩៩៩ កើត​នៅ​ក្រុង​ប៉ោយប៉ែត៕

អត្ថបទ៖ ស្រី សុវណ្ណដារ៉ា​

មតិយោបល់
អត្ថបទថ្មី