• 2021-05-05 07:11:14
  • បាល់ទាត់

ធ្លាយ​រឿង Lukaku លួច​រៀប​គម្រោង​ជាមួយ Hazard និង Courtois ធ្វើ​យ៉ាណា​ឲ្យ Chelsea ចាញ់

  • 2021-05-05 07:11:14
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

Romelu Lukaku បាន​និយាយ​ទម្លាយ​ឲ្យ​ដឹង​ថា គេ​បាន​ពិភាក្សា​គម្រោង​ជាមួយ Eden Hazard និង Thibaut Courtois រក​វិធី​ធ្វើ​យ៉ាង​ណា​ឲ្យ Real Madrid ឈ្នះ Chelsea។

Lukaku ដែល​ធ្លាប់​លេង​នៅ Stamford Bridge ពី​ឆ្នាំ​២០១១​ដល់​២០១៤ ទើប​តែ​អបអរ​ឈ្នះ​ពាន Serie A ក្ដៅ​ៗ​ជាមួយ Inter Milan។ ពេល​​នេះ​កីឡាករ​វ័យ​២៧​ឆ្នាំ​បាន​ប្រាប់​ថា គេ​បាន​និយាយ​គ្នា​ជាមួយ​មិត្តរួម​ជាតិ មុន​ជំនួប​ Champions League វគ្គ​ពាក់​កណ្ដាល​ផ្ដាច់ព្រ័ត្រ​​ជើង​ទី​ពីរ​របស់ Madrid នៅ​កីឡដ្ឋាន Stamford Bridge។

Hazard និង Courtois គ្រោង​បង្ហាញ​ខ្លួន​លេង​ឲ្យ​ Madrid បន្ទាប់​ពី​ជើង​ទី​មួយ​ស្មើ​គ្នា​ជាមួយ Chelsea ១-១។ Lukaku បាន​និយាយ​ថា គេ​បាន​ទូរសន្ទ​និយាយ​ជាមួយ Hazard និង Courtois។ គេ​ដឹង​ថា Hazard ចង់​បាន​អ្វី និង​សង្ឃឹម​​​ថា​គេ​នឹង​​ឈ្នះ​ពាន UCL ក៏​ដូច​ជា​ La Liga ព្រម​ទាំង​ត្រៀម​ខ្លួន​រួចរាល់​សម្រាប់​ពាន Euro។

យ៉ាងណាមិញ Lukaku បាន​បញ្ជាក់​ផង​ដែរ​ថា ការ​ចង់​ឲ្យ Madrid ឈ្នះ​មិនមែន​គេ​ស្អប់​ Chelsea នោះ​ទេ។ ប៉ុន្តែ​គេ​ចង់​ឃើញ​ជនជាតិ​ប៊ែហ្សុិក​​​ច្រើន​នាក់​ឈ្នះ​ពាន​នៅ​រដូវ​កាល​​នេះ។ តួ​យ៉ាង​​ដូច​ជា​គេ​ផ្ទាល់​ទើប​តែ​ឈ្នះ​ពាន Serie A៕

ប្រភព៖ The Sun ប្រែ​សម្រួល៖ ហេង សុធារិទ្ធិ

មតិយោបល់