• 2021-05-05 04:09:05
  • បាល់ទាត់

Tuchel ប្រាប់​កូន​ក្រុម​ថា ​កុំ​ភ័យស្លន់ស្លោ ប្រសិន​ឃើញ Ramos លេង​ជម្រើស​ដំបូង

  • 2021-05-05 04:09:05
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

លោក Thomas Tuchel បាន​ប្រាប់​កីឡាករ​ Chelsea ទាំង​អស់​ត្រូវ​តាំង​ចិត្ត​កុំ​ភ័យ​ស្លន់ស្លោ ប្រសិន​ឃើញ​ប្រធាន​ក្រុម​ Real Madrid កីឡាករ Sergio Ramos ចូល​លេង​ជម្រើស​ដំបូង។

លោក Zinedine Zidane បាន​ដាក់​បញ្ចូល​ឈ្មោះ Sergio Ramos ក្នុង​បញ្ជី​កីឡាករ​ដើម្បី​ត្រៀម​ប៉ះ Chelsea ក្នុង​ជើង​ទី​ពីរ​វគ្គ​ពាក់​កណ្ដាល​ផ្ដាច់ព្រ័ត្រ​ពាន Champions League យប់នេះ។ Ramos បាន​អវត្តមាន​លើ​ទីលាន​ជាង​មួយ​ខែ ដោយ​សារ​​បញ្ហា​ភ្លៅ ហើយ​កាល​ពី​ប្រកួត​ជើង​ទី​មួយ​ពេល​ដែល​លទ្ធផល​ក្រុម​ទាំង​ពីរ​ស្មើ​គ្នា ១-១ គេ​បាន​ត្រឹម​អង្គុយ​មើល​ប៉ុណ្ណោះ។

ប្រធាន​ក្រុម​របស់ Madrid រូប​នេះ​បាន​ចូល​ហ្វឹកហាត់​​ពេញ​ម៉ោង​ជាមួយ​ក្រុម​កាល​ពី​ថ្ងៃ​ច័ន្ទ និង​មាន​ឈ្មោះ​ធ្វើ​ដំណើរ​មក​កាន់​ទីក្រុង​ឡុងដ៏​ផង​ដែរ។ ក្រោយ​ឮ​ដំណឹង​ Ramos ត្រឡប់​មក​វិញ Tuchel បាន​ផ្ដាំ​កូន​ក្រុម​កុំ​ឲ្យ​ភ័យ​ឲ្យ​សោះ។

មុន​ការ​ប្រកួត​មក​ដល់​លោក Tuchel បាន​និយាយ​ថា តើ​ Ramos ​លេង​ឬ​អត់? វា​គឺ​ជា​សំនួរ​ដ៏​ពិបាក ព្រោះ​លោក​ក៏​មិន​ដឹង​ថា​គេ​ជា​ពេញលេញ​ឬ​នៅ​ដែរ។ គ្រប់យ៉ាង​មាន​តែ​រង​ចាំ​ Line-up ចេញ​សិន។ Ramos ជា​ប្រធាន​ក្រុម​របស់​ក្រុម​ជោគជ័យ​បំផុត​នៅ​អឺរ៉ុប។ ប៉ុន្តែ​​កីឡាករ Chelsea មិន​ត្រូវ​ភ័យ​ស្លន់ស្លោ​ឡើយ លោក​គិត​ថា​ Ramos ​នឹង​លេង​ជម្រើស​ដំបូង៕

ប្រភព៖ Dailymail ប្រែ​សម្រួល៖ ហេង សុធារិទ្ធិ

មតិយោបល់