• 2021-05-04 13:32:22
  • ព័ត៌មាន

ផ្លូវការ! Mourinho រក​បាន​ក្លឹប​ថ្មី​កាន់​បាន​ហើយ ក្រោយ​បែក​ពី Spurs បាន​កន្លះ​ខែ

  • 2021-05-04 13:32:22
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

លោក Jose Mourinho ត្រូវ​បាន​ក្លឹប​អ៊ីតាលី AS Roma តែងតាំង​ជា​គ្រូ​បង្គោល​ថ្មី នេះ​បើ​តាម​ការ​ចុះ​ផ្សាយ​របស់​បណ្ដាញ​សង្គម​របស់​ក្លឹប។

យ៉ាងណាមិញ បុរស​ជនជាតិ​ព័រទុយហ្គាល់​រូប​នេះ​នឹង​ចាប់​ផ្ដើម​ការងារ​ចាប់​ពី​រដូវ​កាល​២០២១/២២ ត​ទៅ​ ដោយ​ចុះ​កុងត្រា​រយៈពេល​ ៣ឆ្នាំ។

គ្រូ​បង្គោល​ Roma ចាស់​លោក Paolo Fonseca បាន​ចប់​កុងត្រា​នៅ​បញ្ចប់​រដូវ​កាល​២០២០/២១។

ក្លឹប Roma នៅ​ពេល​នេះ​កំពុង​តែ​ឈរ​ចំណាត់ថ្នាក់​លេខ ៧ ក្នុង​រដូវ​កាល​នេះ។

លោក Mourinho បាន​ដឹក​នាំ​ក្លឹប Tottenham Hotspur អស់​រយៈពេល ១៨ខែ មុន​ពេល​នឹង​ចែក​ផ្លូវគ្នា​ កាល​ពី​ពាក់កណ្ដាល​ខែ​មេសា ឆ្នាំ២០២១ កន្លង​ទៅ៕

អត្ថបទ៖ ហ៊ីម រស្មី

មតិយោបល់