• 2021-05-04 13:40:53
  • បាល់ទាត់

UEFA អនុញ្ញាត​ឲ្យ​មួយ​ក្រុម មាន​កីឡាករ​២៦នាក់​ សម្រាប់​ប្រកួត​ Euro 2020​

  • 2021-05-04 13:40:53
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ស្ថាប័ន UEFA បាន​ចេញ​សេចក្ដី​ប្រកាស​ជា​ផ្លូវការ​នៅ​ក្នុង​ថ្ងៃ​នេះ​ថា​ នឹង​អនុញ្ញាត​ឲ្យ​ក្រុម​ជម្រើស​ជាតិ​នីមួយ​ៗ​ មាន​កីឡាករ​រហូត​ដល់​ទៅ​២៦នាក់​ សម្រាប់​ចូល​រួម​ការ​ប្រកួត​ Euro 2020 ខាង​មុខ​។

មូលហេតុ​ដែល​ UEFA សម្រេច​ដំឡើង​ចំនួន​កីឡាករ​ពី​២៣នាក់​ រហូត​ដល់​២៦នាក់​សម្រាប់​ការ​ប្រកួត​ខាង​លើ​នេះ​គឺ​ដើម្បី​យោគយល់​ដល់​ក្រុម​ជម្រើស​ជាតិ​ទាំង​អស់​ ឲ្យ​មាន​កីឡាករ​ជំនួស​គ្រប់គ្រាន់​ ក្នុង​ករណី​កីឡាករ​របស់​ពួក​គេ​មាន​របួស​ ក៏​ដូច​ជា​មាន​ជំងឺកូវីដ-១៩ ឬ​ប៉ះពាល់​ផ្ទាល់​ជា​មួយ​អ្នក​ឆ្លង​កូវីដ-១៩ កំឡុង​ពេល​ចូល​រួម​ប្រកួត​។

យ៉ាងណាក្ដី​ UEFA តម្រូវ​ឲ្យ​ក្រុម​ជម្រើស​ជាតិ​បញ្ជូន​ឈ្មោះ​កីឡាករ​ចូល​រួម​ប្រកួត​ជា​ផ្លូវការ​តែ​២៣នាក់​ប៉ុណ្ណោះ​ដោយ​មាន​កីឡាករ​បម្រុង​ ១២​នាក់​ជា​ធម្មតា​ រី​ឯ​ ៣នាក់​ថែម​ទៀត​មិន​តម្រូវ​ឲ្យ​​បញ្ជូន​ឈ្មោះ​មក​ស្ថាប័ន​នេះ​ទេ​។

គួរ​បញ្ជាក់​ផង​ដែរ​ថា​ ប្រកួត​ Euro 2020 ខាង​លើ​នឹង​ចាប់​ផ្ដើម​នៅ​ថ្ងៃទី​១១ ខែ​មិថុនា ដល់​ថ្ងៃ​ទី​១១ ខែ​កក្កដា ឆ្នាំ២០២១​ខាង​មុខ​៕

ប្រភព៖ UEFA ប្រែ​សម្រួល៖ ហ៊ីម រស្មី

មតិយោបល់