• 2021-05-04 12:50:13
  • បាល់ទាត់

Son ខក​ចិត្ត​ពេល​បាន​ឃើញ Mourinho ចេញ​ពី​ Spurs ដោយ​គ្មាន​ឈ្នះ​អ្វី​សោះ

  • 2021-05-04 12:50:13
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ខ្សែ​ប្រយុទ្ធ​ជម្រើស​ជាតិ​កូរ៉េ​ខាង​ត្បូង Son Heung-Min បាន​លើកឡើង​កាល​ពី​ពេល​ថ្មីៗ​នេះ​ប្រាប់​ទូរទស្សន៍ TV3 ថា ខ្លួន​មាន​សេចក្ដីខកចិត្ត​យ៉ាង​ខ្លាំង​នៅ​ពេល​បាន​ដឹង​ថា លោក Jose Mourinho ត្រូវ​បាន​បញ្ចប់​តំណែង​ជា​អ្នក​ចាត់ការ​នៅ​ក្លឹប Tottenham Hotspur។

កីឡាករ​រូប​នេះ​បាន​លើកឡើង​ថា៖ " មិន​សូវ​សប្បាយ​ចិត្ត​ប៉ុន្មាន​ទេ​ ពេល​ឃើញ​មាន​អ្នក​បាត់​ការងារ​អញ្ចឹង​នោះ។ ខ្ញុំ​មិន​ចង់​និយាយ​ច្រើន​អំពី​រឿង​នេះ ខ្ញុំ​ធ្វើការ​ជាមួយ​គាត់ ១៨ខែ។ វា​មាន​ឡើង​មាន​ចុះ ពេល​ខ្លះ​ក៏​ល្អ ពេល​ខ្លះ​យើង​ក៏​មិន​សូវ​ល្អ " ។

Son បាន​បន្ត​ថា៖ " សម្រាប់​ខ្ញុំ និង​អនុស្សាវរីយ៍​របស់​ខ្ញុំ គាត់​ស្ថិត​ក្នុង​ចំណោម​គ្រូ​ដ៏​ល្អ​បំផុត​លើ​លោក។ ពិត​ជា​ខក​ចិត្ត​ណាស់ ដែល​គាត់​ចេញ​ទៅ​ដោយ​មិន​ឈ្នះ​អ្វី​សោះ។ នេះ​ជា​ក្រុម​តែ​មួយ​គត់​ ដែល​គាត់​មិន​មាន​ភាព​ជោគជ័យ ពួក​យើង​ពិត​ជា​សោកស្ដាយ សោកស្ដាយ​ខ្លាំង​ណាស់ " ។

Mourinho ត្រូវ​បាន​ Spurs ចែក​ផ្លូវ​គ្នា​កាល​ពី​ខែ​មេសា​កន្លង​ទៅ៕

ប្រភព៖ Goal ប្រែ​សម្រួល៖ ហ៊ីម រស្មី

មតិយោបល់