• 2021-05-04 08:06:13
  • បាល់ទាត់

​ក្រោយ​ប្រកាស​លេង​ទល់​ស្លាប់​លើ​ទីលាន ​ពេល​នេះ Neymar ​ថា​ជីវីត​គ្រាន់​ជា​រឿង​កំប្លែង​មួយ​

  • 2021-05-04 08:06:13
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

​គ្រប់​គ្នា​ភ្ញាក់ផ្អើល​ជា​ខ្លាំង ​បន្ទាប់​ពី​បាន​ឮ​សម្ដី​របស់ Neymar ​ថា​សុខ​ចិត្ត​ស្លាប់​លើ​ទីលាន​ក៏​បាន ដើម្បី​យក​ឈ្នះ​លើ​ក្រុម Manchester City ​នៅ​រាត្រី​នេះ​។

​ក្រុម PSG ​ដែល​លេង​ចាញ់​ក្រុម Manchester City ​នៅ​ជើង​ទី​១​ពាន​រង្វាន់ UEFA Champions League ​ក្នុង​លទ្ធផល ២-១​នោះ ​នៅ​រាត្រី​នេះ ​ពួកគេ​ត្រូវ​លេង​ជើង​ទី​២​ហើយ។ ​ដោយ​រយៈពេល​៩០​នាទី​នៅ​សល់​នេះ ​ក្រុម​កីឡាករ​មក​ពី​បារាំង ​បាន​ពន្យារ​ថា​នឹង​ប្រឹងប្រែង​រហូត​ដើម្បី​យក​ជ័យជម្នះ​វិញ ឡើង​ទៅ​វគ្គ​ផ្ដាច់ព្រ័ត្រ​ពាន​រង្វាន់ UEFA Champions League ​។

​ដោយ​ក្នុង​នោះ Neymar ​បាន​ហ៊ាន​និយាយ​ដល់​ថ្នាក់​ស្លាប់​លើ​ទីលាន​ក៏​បាន ​ឱ្យ​តែ​ក្រុម PSG ​ឈ្នះ Man City ​ឡើង​វគ្គ​បន្ដ​បាន។ ​ការ​អះអាង​បែប​នេះ​បង្ក​ឱ្យ​មាន​ភាព​ភ្ញាក់ផ្អើល​ជា​ខ្លាំង ព្រោះ​អ្នក​គាំទ្រ​មិន​នឹក​ស្មាន​ថា​កីឡាករ​ប្រេស៊ីល​តាំង​ចិត្ដ​ខ្លាំង​បែប​នេះ​ទេ។ ​តែ​បន្ទាប់​ពី​និយាយ​តាំង​ចិត្ត​នោះ​ហើយ Neymar បែរ​ជា​បង្ហោះ​រូប​នៅ​លើ​បណ្ដាញ​សង្គម ​ថា​ជីវិត​គ្រាន់​ជា​រឿង​កំប្លែង​ទៅ​វិញ ជាមួយ​រូប​សើច ​និង​បាល់​ថែម​ទៀត៕

អត្ថបទ៖ ប្រុស យុទ្ធ

មតិយោបល់