• 2021-05-04 04:47:11
  • បាល់ទាត់

គ្រូ Chelsea ​ទទួល​ស្គាល់​ថា​វត្តមាន​បង​ធំ Ramos ​នឹង​ជួយ Real Madrid ​ច្រើន​

  • 2021-05-04 04:47:11
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

​លោក Thomas Tuchel ​អ្នក​ចាត់ការ​ក្រុម Chelsea ​ជឿ​ជាក់​ថា​វត្តមាន​របស់​ប្រធាន​ក្រុម Sergio Ramos ​នឹង​អាច​ជួយ​ក្រុម Real Madrid ​បាន​ច្រើន​ជាក់​ជា​មិន​ខាន​នៅ​ជើង​ទី​២។

​នៅ​យប់​ស្អែក​នេះ ​ក្រុម Chelsea ​នឹង​ត្រូវ​បើក​កីឡដ្ឋាន​របស់​ខ្លួន​ស្វាគមន៍​ក្រុម​ភ្ញៀវ Real Madrid ​សម្រាប់​ជើង​ទី​២​ពាន​រង្វាន់ UEFA Champions League ​វគ្គ​ពាក់​កណ្ដាល​ផ្ដាច់ព្រ័ត្រ។ ​ដោយ​កាល​ពី​ជើង​ទី​១​កន្លង​ទៅ ក្រុម​ទាំង​ពីរ​នេះ​បាន​ត្រឹម​លទ្ធផល​ស្មើ​គ្នា ១-១ ​ប៉ុណ្ណោះ​នៅ​ទឹក​ដី​អេស្ប៉ាញ។ គ្រា​នោះ​ក្រុម​របស់​លោក Zidane ​មាន​កីឡាករ​អវត្តមាន​ច្រើន ជា​ពិសេស​ប្រធាន​ក្រុម Ramos ​តែ​ម្ដង។

​ដោយ​ឡែក​នៅ​ជើង​ទី​២​នេះ​វិញ ឃើញ​ថា​ខ្សែ​ការពារ​អេស្ប៉ាញ​ខាង​លើ​នេះ​អាច​ហាត់​បាន​វិញ​ហើយ ​និង​ទំនង​ជា​ចូល​លេង​ផង​ដែរ។ ​វត្តមាន​របស់​កីឡាករ​ពោរពេញ​ដោយ​ភាព​ដឹក​នាំ​នេះ ​ត្រូវ​បាន​លោក Tuchel ​មើល​ឃើញ​ថា​នឹង​មាន​ឥទ្ធិពល​ជួយ​ដល់​ក្រុម Real Madrid ​ច្រើន​ជាក់​ជា​មិន​ខាន។ លោក ​ថា Ramos ​ជា​អ្នក​ដឹក​នាំ​ល្អ​ម្នាក់ ​ហើយ​ក៏​ជា​កីឡាករ​អាច​កែប្រែ​ការ​ប្រកួត​បាន​ផង​ដែរ។ ​មាន​រូបគេ Real Madrid ​នឹង​មាន​ទំនុក​ចិត្ត​ជាង​ជើង​ទី​១​ទៅ​ទៀត៕

ប្រភព៖ Dailymail អត្ថបទ៖ វិធាវី

មតិយោបល់