• 2021-05-03 04:42:13
  • ព័ត៌មាន

សោក​សង្រែង! ​ទិដ្ឋភាព​ស្ដាត​អូឡាំពិក​កន្លែង​ប្រមូល​ផ្ដុំ​កីឡា ​ត្រូវ​បែរ​ជា​កន្លែង​ដាក់​អ្នក​ជំងឺ​កូវីដ​១៩​

  • 2021-05-03 04:42:13
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

​ស្ដាត​អូឡាំពិក ​ត្រូវ​បាន​យក​ធ្វើ​ជា​កន្លែង​សម្រាប់​ព្យាបាល​អ្នក​ជំងឺ​កូវីដ​១៩​ហើយ បន្ទាប់​ពី​ចំនួន​អ្នក​ឆ្លង​កូវីដ​១៩ ​បន្ដ​កើន​ឡើង​មិន​ឈប់​នោះ​ទេ។

​នៅ​ថ្ងៃ​នេះ ​ក្រសួង​សុខាភិបាល​កម្ពុជា ​បាន​បង្ហាញ​តួរ​លេខ​ឆ្លង​២៤​ម៉ោង​ចុង​ក្រោយ ​មាន​រហូត​ដល់​ទៅ​៨៤១​នាក់ ​ជា​សះស្បើយ​បាន​៦១​នាក់ ​និង​មាន​អ្នក​ស្លាប់​៤​នាក់​បន្ថែម​ទៀត។ ​ចំនួន​កើន​ឡើង​នេះ ​បាន​ធ្វើ​ឱ្យ​កម្ពុជា​មាន​អ្នក​ឆ្លង​កូវីដ​១៩​សរុប​កើន​ដល់​ទៅ ​១៥ ៣៦១​នាក់ ​និង​កំពុង​សម្រាក​ព្យាបាល​៩៨១៨​នាក់ ​ស្លាប់​១០៦​នាក់​ហើយ​។​

​ស្ដាត​អូឡាំពិក​ដែល​គ្រប់​គ្នា​តែង​ស្គាល់​ជា​កន្លែង​ប្រមូល​ផ្ដុំ​ដោយ​កីឡា ​និង​សម្រាប់​ពលរដ្ឋ​ហាត់​ប្រាណ​ល្ងាច​ៗ​នោះ ​ក៏​ត្រូវ​បាន​កែ​ច្នៃ​ដាក់​គ្រែ​ពាសពេញ​ហ្នឹង ដើម្បី​ទុក​ដាក់​ព្យាបាល​អ្នក​ជំងឺ​កូវីដ​១៩ ដែល​កើន​ឡើង​នេះ​ផង​ដែរ។ ទិដ្ឋភាព​នោះ ​ពិត​ជា​មើល​ទៅ​សោក​សង្រែង​ខ្លាំង​ណាស់៕

អត្ថបទ៖ វិធាវី

មតិយោបល់