- 2021-04-30 02:22:48
- បាល់ទះ
ចេញហើយ! មុខមាត់ជម្រើសជាតិបាល់ទះឆ្នេរខ្សាច់កម្ពុជា៦រូប ត្រៀមស៊ីហ្គេមឆ្នាំ២០២១នៅវៀតណាម
- 2021-04-30 02:22:48
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
ចេញហើយ! មុខមាត់ជម្រើសជាតិបាល់ទះឆ្នេរខ្សាច់កម្ពុជា៦រូប ត្រៀមស៊ីហ្គេមឆ្នាំ២០២១នៅវៀតណាម
ចន្លោះមិនឃើញ
ក្រោយឆ្លងកាត់តាមរយៈការជ្រើសរើសយ៉ាងយកចិត្តទុកដាក់ កីឡាករចំនួន៦រូបចុងក្រោយ មកពីបីក្លឹបផ្សេងគ្នា ត្រូវបានជ្រើសរើសឱ្យហ្វឹកហាត់ ដើម្បីត្រៀមប្រកួតស៊ីហ្គេមលើកទី៣១ នៅទីក្រុងហាណូយប្រទេសវៀតណាម នាថ្ងៃទី២១ ខែវិច្ឆិកា ដល់ថ្ងៃទី ០២ ខែធ្នូ ឆ្នាំ២០២១។
កីឡាករទាំង៦រូបនោះមាន៖
១- ជុក សោភា៖ មកពីក្លឹបកងពលធំអន្តរាគមន៍លេខ៣
២- សំ សាមីត៖ មកពីក្លឹបកងពលធំអន្តរាគមន៍លេខ៣
៣- ថុន លាបហេង៖ មកពីក្លឹបកងពលធំអន្តរាគមន៍លេខ៣
៤- ធី ម៉េងហួង៖ មកពីក្លឹបក្រសួងមហាផ្ទៃ
៥- អ៊ឹម ណារិទ្ធ៖ មកពីក្លឹបអគ្គស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ
៦- ពេជ សុផុន៖ មកពីក្លឹបអគ្គស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ
បើតាមការឱ្យដឹងពីលោកគ្រូ សោម ចំណាប់ កីឡាករទាំងអស់ត្រូវហ្វឹកហាត់រយៈពេល៦ទៅ៧ខែ ប្រជែងយកតែ៤នាក់ប៉ុណ្ណោះ ដើម្បីត្រៀមការប្រកួតនាពេលខាងមុខ។ បើនិយាយពីសមត្ថភាព ពួកគេមានចំណេះជំនាញសឹងប្រហាក់ប្រហែលគ្នា គឺខុសគ្នាបន្តិចបន្តួចប៉ុណ្ណោះ។
លោកគ្រូ សោម ចំណាប់ មានក្រុមការងារជាគ្រូជំនួយពីររូបទៀតគឺ លោក ស៊ឹម ឃ្លោក និង ភួន បូរី៕