• 2021-04-30 01:01:21
  • បាល់ទាត់

ញាក់សាច់! ​​Man Utd ​សំពង Roma ​៦-២ ​ពាន​រង្វាន់ Europa League

  • 2021-04-30 01:01:21
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

​ក្រុម​បិសាច​ក្រហម Manchester United ​ពិត​ជា​ធ្វើ​បាន​ល្អ​មែនទែន ដោយ​យក​ឈ្នះ​លើ​ក្រុម Roma ​បាន​ក្នុង​លទ្ធផល ៦-២ ​សម្រាប់​ការ​ប្រកួត​ពាន​រង្វាន់ Europa League ​វគ្គ​ពាក់​កណ្ដាល​ផ្ដាច់ព្រ័ត្រ។

​សម្រាប់​ការ​ប្រកួត​នៅ​យប់មិញ​នេះ​ដែរ ​ក្រុម​បិសាច​ក្រហម​រក​គ្រាប់​បាល់​បាន​មុន​តាំង​ពី​នាទី​៩ ដោយ Bruno ​ជា​អ្នក​ធ្វើ​បាន​សម្រេច។ តែ​បន្ទាប់​មក​ក៏​ត្រូវ Roma ​ដាក់​២​គ្រាប់​វិញ ​ដោយ Pellegrini ​ប៉េណាល់ទី​នាទី​១៥ ​និង Dzeko ​នៅ​នាទី​៣៣។ ​ក្រោយ​មក​ទៀត​ឈាន​ដល់​តង់​ទី​២ ​ក្រុម​បិសាច​ក្រហម​ចាប់​ផ្ដើម​សម្រុក​មិន​ដក​ជើង​ទេ ​រហូត​មាន​ដល់​ទៅ​៥​គ្រាប់​ឯ​ណោះ។

ដោយ​២​គ្រាប់​ចេញ​ពី​ជើង​របស់ Cavani ​នាទី​៤៨ ​និង​៦៤ ​១​គ្រាប់​ទៀត​ចេញ​ពី Bruno ​នាទី​៧១ ​Pogba ​១​គ្រាប់​ដែរ​នាទី​៧៥ ​និង Greenwood ​នៅ​នាទី​៨៦។ លទ្ធផល​ឈ្នះ​យ៉ាង​ធំ​ធេង​នេះ ​បាន​ធ្វើ​ឱ្យ​ក្រុម​រប់ស​លោក Ole ​កក់​ក្ដៅ​ទៅ​ហើយ​សម្រាប់​ការ​ឡើង​ទៅ​វគ្គ​ផ្ដាច់ព្រ័ត្រ៕

ប្រភព៖ Dailymail អត្ថបទ៖ វិធាវី

មតិយោបល់